ដឹងអត់ស្រីៗ ប្រភេទសក់ អាចប្រាប់ថា អ្នកជាមនុស្សបែបណាបាន!

បរទេស៖ ជាធម្មតា អវៈយវៈនៅលើរាងកាយ ដូចជា ម្រាមដៃ ត្រចៀក បបូរមាត់ ជាដើម សុទ្ធសឹងតែអាចបញ្ជាក់ ពីបុគលិកលក្ខណៈ របស់មនុស្សម្នាក់ៗបាន។ ជាមួយគ្នានេះដែរ ប្រភេទសក់របស់អ្នក ក៏អាចបង្ហាញថា អ្នកជាមនុស្សបែបណា បានដែរ។

ខាងក្រោមនេះ គឺជាប្រភេទនៃសក់ ដែលបង្ហាញពី បុគ្គលិកលក្ខណៈ របស់មនុស្សស្រី៖

1. សក់ខ្លី៖ ជាទូទៅ នារីដែលមានសក់ខ្លី គឺពោរពេញទៅដោយ សមត្ថភាពសិល្បៈ។ ម្យ៉ាងវិញទៀត នារីដែល មានសក់ប្រភេទនេះ គឺពូកែទុកដាក់ណាស់ ដែលជាសញ្ញា នៃអ្នកសម្បូរទ្រព្យសម្បត្តិ តែម្តង។

ដឹងអត់ស្រីៗ ប្រភេទសក់ អាចប្រាប់ថា អ្នកជាមនុស្សបែបណាបាន!

2. សក់វែង៖ សក់វែង ធ្វើឲ្យនារីៗ មើលទៅកាន់តែទាក់ទាញ។ មិនតែប៉ុណ្ណោះ ពួកគេមានការគិត គឺខុសពីអ្នកដទៃ ដែលមានវ័យស្របាលគ្នា និងមិនមែន ជាមនុស្សសាមញ្ញទេ នៅក្នុងសង្គម ។

ដឹងអត់ស្រីៗ ប្រភេទសក់ អាចប្រាប់ថា អ្នកជាមនុស្សបែបណាបាន!

3. សក់ទឹករលក៖ គឺជានារី ដែលស្រលាញ់ភាពឆើតឆាយ ហើយមិនចេះខ្វល់ខ្វាយ។ ស្រលាញ់ភាពសប្បាយ រីករាយ ដែលធ្វើឲ្យអ្នកផ្សេង ចាប់អារម្មណ៍លើពួកគេ តែម្តង។ ម្យ៉ាងទៀត នារីដែលមានសក់ប្រភេទនេះ យកចិត្តទុកដាក់ នឹងខ្លួនឯងខ្លាំង ហើយក៏ជាមនុស្ស ដែលមានគំនិតទាន់សម័យ និងប្លែកមានតែមួយ ទៀតផង។

ដឹងអត់ស្រីៗ ប្រភេទសក់ អាចប្រាប់ថា អ្នកជាមនុស្សបែបណាបាន!

4. សក់រួញអង្កាញ់៖ នារីប្រភេទនេះ គឺជាមនុស្ស ដែលមានចិត្តសប្បុរសបំផុត ហើយតែងតែរៀបចំខ្លួនជាស្រេច ក្នុងការធ្វើអ្វីមួយ លឿនជាងអ្នកផ្សេងដទៃ។ ពួកគេមានលក្ខណៈពិសេស ដែលអាចក្លាយខ្លួន ជាអ្នកដឹកនាំ ដ៏អស្ចារ្យថែមទៀតផង។

ដឹងអត់ស្រីៗ ប្រភេទសក់ អាចប្រាប់ថា អ្នកជាមនុស្សបែបណាបាន!

5. សក់ត្រង់ និងភ្លឺរលោង៖ នារីដែលមានសក់ប្រភេទនេះ គឺជាមនុស្សដែលមានការប្រុងប្រយ័ត្ន ហើយចូលចិត្ត រៀបចំគំរោងទុកជាមុន មុនពេលនឹងធ្វើអ្វីមួយ។ ម៉្យាងទៀត ពួកគេក៏ជាមនុស្ស ដែលមានរបៀបរៀបរយល្អ ក្នុងការងារទៀតផង។

ដឹងអត់ស្រីៗ ប្រភេទសក់ អាចប្រាប់ថា អ្នកជាមនុស្សបែបណាបាន!

6. អ្នកក្បាលទំពែក៖ ជាប្រភេទនារី ដែលរ៉ូមែនទិចខ្លាំងបំផុត។ បើតាមក្បួនចិនវិញ អ្នកដែលមានក្បាលទំពែក គឺមានចិត្តធំទូលាយ និងចូលចិត្ត ផ្តល់ក្តីស្រលាញ់ ឲ្យអ្នកដទៃ ថែមទៀតផង។ ពួកគេក៏ជាមនុស្ស ដែលពោរពេញទៅដោយថាមពល ដែលអាចទាក់ទាញអ្នកដទៃ ឲ្យចង់ចូលមកជិតទៀតផង៕

ដឹងអត់ស្រីៗ ប្រភេទសក់ អាចប្រាប់ថា អ្នកជាមនុស្សបែបណាបាន!

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត