តើ​មាន​អ្វី​កើតឡើង​ចំពោះ​បណ្ណ​សន្យា​រ៉ាប់រង​ប្រសិនបើ​ខ្ញុំ​ឈប់​បង់​បុព្វលាភ​រ៉ាប់រង​?

: ​សួស្តី ខ្ញុំបាទ អោ វិទូ ជា​អ្នក​ប្រឹក្សា​សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​សូម​ធ្វើការ​បកស្រាយ​ចម្ងល់​របស់​អស់លោកអ្នក​ជុំវិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត ។  យើងខ្ញុំ​តែងតែបាន​ទទួល​នូវ​សំណួរ​របស់​អតិថិជន​ដែល​ពួកគាត់​ចាប់អារម្មណ៍​ចង់​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​។ ហើយ​សំនួរ​នៅក្នុង​សប្តាហ៍​នេះ គឺ ប្រសិនបើ​លោកអ្នក​បាន​ទិញ​បណ្ណ​សន្យា​រ៉ាប់រង ហើយ​លោកអ្នក​ឈប់​បង់​បុព្វលាភ​រ៉ាប់រង តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​បណ្ណ​សន្យា​រ៉ាប់រង​របស់លោក​អ្នក​?

​ការទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត គឺជា​កិច្ចសន្យា​រយៈពេល​វែង ហើយ​វា​ជាការ​ចាំបាច់​សម្រាប់​លោក​អ្នក​ក្នុង​ការបន្ត​បង់​បុព្វលាភ​រ៉ាប់រង​រហូតដល់​ការកំណត់​នៃ​បណ្ណ​សន្យា​រ៉ាប់រង ដើម្បី​ទទួលបាន​ទាំង​អត្ថប្រយោជន៍​ការពារ និង​សន្សំ​ដ៏​ប្រសើរ​ពី​បណ្ណ​សន្យា​រ៉ាប់រង​ដែល​លោកអ្នក​បាន​ទិញ​។​ជាទូទៅ ប្រសិនបើ​លោកអ្នក​បញ្ឈប់​ការបង់​បុព្វលាភ​រ៉ាប់រង​ដោយហេតុ​ផល​ណាមួយ​នោះ​បណ្ណ​សន្យា​រ៉ាប់រង​របស់លោក​អ្នក​នឹង​ត្រូវអស់​សុពលភាព​ជា​បណ្តោះអាសន្ន​។

នៅពេលដែល​បណ្ណ​សន្យា​រ៉ាប់រង​របស់លោក​អ្នក​អស់​​សុពល​ភាពជា​បណ្តោះអាសន្ន​រាល់​អត្ថប្រយោជន៍​ទាំងអស់​ដែលមាន​នៅក្នុង​បណ្ណ​សន្យា​រ៉ាប់រង​នោះ​នឹងត្រូវ​បញ្ចប់ ហើយ​ប្រសិនបើ​មាន​គ្រោះ​អកុសល​អ្វី​កើតឡើង​ក្នុងអំឡុង​ពេលនេះ គ្រួសារ​របស់លោក​អ្នក​នឹង​មិនអាច​ទទួលបាន​អត្ថប្រយោជន៍​ពី​បណ្ណ​សន្យា​រ៉ាប់រង​នេះឡើយ​។ ដូច្នេះ ក្នុងករណី​លោកអ្នក​មិន​បង់​បុព្វលាភ​រ៉ាប់រង​ឲ្យ​បាន​ទៀងទាត់​នោះទេ ហើយ​ទុក​ឲ្យ​បណ្ណ​សន្យា​រ៉ាប់រង​អស់​សុពល​ភាពជា​បណ្តោះអាសន្ន​នោះ​លោក​អ្នកនឹង​បាត់បង់​រាល់​អត្ថប្រយោជន៍​ទាំងអស់​ដែល​គួរ​ទទួលបាន​ពី​បណ្ណ​សន្យា​រ៉ាប់រង​នេះ​។​ហេតុនេះហើយ ខ្ញុំបាទ​សូម​ផ្តល់យោបល់​ជូន​ដល់​អតិថិជន​គ្រប់រូប​ថា លោកអ្នក​គួរតែ​គិតពិចារណា​ឲ្យ​បានច្បាស់លាស់ ហើយ​ត្រូវ​ប្រាកដថា​លោកអ្នក​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​។​

​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​មាន ខ និង លក្ខខណ្ឌ​ខុសៗ​គ្នា​អំពី​ការបន្ត​សុពលភាព​បណ្ណ​សន្យា​រ៉ាប់រង​ឡើងវិញ ប៉ុន្តែ​ជាទូទៅ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​អតិថិជន​បង់ប្រាក់​ដែល​មិនទាន់​បង់​ជូន​ក្រុមហ៊ុន (​មាន ឬ​គ្មាន​ការប្រាក់​) និង​ផ្អែក​ទៅតាម​ស្ថានភាព​សុខភាព​របស់​អតិថិជន​ពេលដែល​គាត់​មក​បន្ត​សុពលភាព​បណ្ណ​សន្យា​រ៉ាប់រង​នោះ​ផងដែរ​។​

​      ជា​ចុងក្រោយ ខ្ញុំបាទ​សូម​សរុប​មកវិញ​ដូចខាងក្រោម​៖
១.​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​កិច្ចសន្យា​រយៈពេល​វែង ហើយ​ការទទួលបាន​អត្ថប្រយោជន៍​ល្អ​បំផុត​គឺ​នៅពេល​លោកអ្នក​បង់​បុព្វលាភ​រ៉ាប់រង​ឲ្យ​បាន​ទៀត​ទាត់​។​

២.​លោកអ្នក​ត្រូវខិតខំ​ធ្វើយ៉ាងណា​ដើម្បី​បង់​បុព្វលាភ​រ៉ាប់រង​ឲ្យ​បាន​ទៀងទាត់ ពីព្រោះ​បញ្ឈប់​ការបង់​បុព្វលាភ​រ៉ាប់រង​នឹងធ្វើ​ឲ្យ​បណ្ណ​សន្យា​រ៉ាប់រង​របស់លោក​អ្នក​អស់​សុពល​ភាពជា​បណ្តោះអាសន្ន ហើយ​លោក​អ្នកនឹង​បាត់បង់​នូវ​អត្ថប្រយោជន៍​ដែលមាន​ទាំងអស់​។​

៣.​នៅក្នុង​ករណី​ចាំបាច់ ហើយ​លោកអ្នក​ត្រូវ​បង្ខំចិត្ត​ឈប់​បង់​បុព្វលាភ​រ៉ាប់រង សូម​ធ្វើការ​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដើម្បី​យល់ច្បាស់​អំពី​លក្ខខណ្ឌ​ក្នុងការ​បន្ត​សុពលភាព​បណ្ណ​សន្យា​រ៉ាប់រង​របស់លោក​អ្នក​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើបាន​។​

​សំណួរ​នៅ​សប្តាហ៍​នេះ​គឺ​៖ តើ​មាន​អ្វី​កើតឡើង​ចំពោះ​បណ្ណ​សន្យា​រ៉ាប់រង​ប្រសិនបើ​មានការ​ឈប់​បង់​បុព្វលាភ​រ៉ាប់រង​?
​សូម​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​ជាងគេ​៖
​ក​.​បណ្ណ​សន្យា​រ៉ាប់រង​នឹងត្រូវ​អស់​សុពល​ភាពជា​បណ្តោះអាសន្ន​
​ខ​.​អត្ថប្រយោជន៍​ធានារ៉ាប់រង​ទាំងអស់​បញ្ចប់​
​គ​.​ចម្លើយ​ក និង ខ​
​ឃ​. មិនមាន​ចម្លើយ​ដែល​ត្រឹមត្រូវ​

​សូម​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​រួច​ផ្ញើ​ទៅកាន់​អាសយដ្ឋាន​អ៊ី​ម៉ែ​ល [email protected] [email protected][email protected]្ទ​របស់លោក​អ្នក​*​។​
​សម្រាប់​លក្ខខណ្ឌ​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ​៖
www.prudential.com.kh/corp/prudential_km_kh/liuterm

តើ​មាន​អ្វី​កើតឡើង​ចំពោះ​បណ្ណ​សន្យា​រ៉ាប់រង​ប្រសិនបើ​ខ្ញុំ​ឈប់​បង់​បុព្វលាភ​រ៉ាប់រង​?