Marcos Rojo ត្រូវ​អវត្តមាន​៤​អាទិត្យ​ដោយសារ​របួស​ស្មា​ពេល​ហ្វឹកហាត់


Marcos Rojo ត្រូវ​អវត្តមាន​៤​អាទិត្យ​ដោយសារ​របួស​ស្មា​ពេល​ហ្វឹកហាត់

ខ្សែ​ការពារ Manchester United កីឡាករ Marcos Rojo នឹង​ត្រូវ​បាត់​មុខ​ពី​ទីលាន​បាល់ទាត់​មួយ​រយះ ​ដោយសារ​ភ្លាត់​ឆ្អឹង​ស្មា​ពេល​កំពុង​ហ្វឹកហាត់។

 

Marcos Rojo ត្រូវ​អវត្តមាន​៤​អាទិត្យ​ដោយសារ​របួស​ស្មា​ពេល​ហ្វឹកហាត់

 

ហេតុការណ៍​ខាងលើ​កើតឡើង​កាល​ពី​ថ្ងៃពុធ ដែល​របួស​លើក​នេះ​ដូច​គ្នា​ទៅ​នឹង​របួស​ចាស់​ដែល Rojo ធ្លាប់​ប៉ះទង្គិច​ក្នុង​ការ​ប្រកួត​ជាមួយ Manchester City កាល​ពី​រដូវកាល​មុន។ យ៉ាងណា​ក៏ដោយ កីឡាករ​វ័យ២៥ឆ្នាំ មិន​​តម្រូវ​ឲ្យ​ទទួល​ការ​វះកាត់​នោះ​ទេ តែ​គេ​នឹង​អវត្តមានពី​​ការប្រកួតប្រមាណ​៤សប្តាហ៍។

 

ក្លិប​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស២០សម័យកាល បាន​បដិសេធ​មិន​អត្ថាធិប្បាយ តែ​លោក Louis van Gaal ដែល​ជា​អ្នកចាត់ការ​ទូទៅ ទំនង​ជា​បកស្រាយ​លើ​បញ្ហា​របួស​របស់ Rojo នៅ​ក្នុង​កិច្ច​សម្ភាសន៍​ប្រចាំ​សប្តាហ៍របស់​ខ្លួននៅ​ថ្ងៃសុក្រ​នេះ។

 

Marcos Rojo បាន​ចាកចេញ​ពី Sporting Lisbon មក​ទឹកដី Old trafford កាល​ពី​ឆ្នាំ២០១៤ ក្នុង​តម្លៃ​ ១៦​លាន​ផោន ហើយ​បង្ហាញ​ខ្លួន​ឲ្យ Manchester United បាន១១ដង នៅ​រដូវកាល​ថ្មី៕

 

ចុចអាន៖ Scholes​ ថា​​ Man Utd ​ដូច​មេឃ​និង​ដី បើ​ធៀប​​ជាមួយ​​ Barca & Bayern

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc