ឥណ្ឌា​ជួប​គ្រោះ​ទឹក​ជំនន់ស្លាប់២៦៩នាក់​ ក្រោយ​​ភ្លៀងធ្លាក់​​​ដូច​ហែក​​មេឃ​

ឥណ្ឌា​ជួប​គ្រោះ​ទឹក​ជំនន់ស្លាប់២៦៩នាក់​ ក្រោយ​​ភ្លៀងធ្លាក់​​​ដូច​ហែក​​មេឃ​

យ៉ាង​ហោច​ណាស់​មនុស្ស​២៦៩នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ​​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​​ដូច​បាក់​មេឃ​​នៅ​ទីក្រុង​ Chennai ​រដ្ឋ Tamil Nadu ​ភាគ​ខាង​ត្បូង​ឥណ្ឌា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​​ទី៣វិច្ឆិកា ម្សិលមិញ។

 

ឥណ្ឌា​ជួប​គ្រោះ​ទឹក​ជំនន់ស្លាប់២៦៩នាក់​ ក្រោយ​​ភ្លៀងធ្លាក់​​​ដូច​ហែក​​មេឃ​

 

​​​មនុស្ស​ជាង ៣លាន​នាក់​​​គ្មាន​ភ្លើង និង​ទឹក​ស្អាត​ប្រើ​ប្រាស់ និង​ជាង ២០ម៉ឺន​នាក់​ចាក​ចេញ​ពី​ផ្ទះ​សម្បែង។ ភ្លៀង​ដ៏​សាហាវ​បំផុត​ក្នុង​រយៈ​ពេល​សតវត្ស​ចុង​ក្រោយ​នេះ​​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជាប់​លើ​ដំបូល​ផ្ទះ ដែល​ត្រូវ​បាន​​កង​ទ័ព ​ចូល​ជួយ​សង្គ្រោះ និង​​ប្រមូល​បាន​អ្នក​​ជាប់​លើ​ដំបូល​ផ្ទះ​ចំនួន ១៨០០០នាក់​។ ​កង​កម្លាំង​ទាហាន​​ជាច្រើន​នាក់​បាន​ពង្រីក​ប្រតិបត្តិការ​​​ស្វែង​រក​អ្នក​​​រស់​រាន​មាន​ជីវិត ​កាល​ពី​ថ្ងៃម្សិលមិញ ​ដែល​ពួកគេ​ជាប់​ក្នុង​ផ្ទះ​នៃ​ទីក្រុង​មាន​ប្រជាជន​ច្រើន​​ជាងគេ​បំផុត​ទី៤របស់​ឥណ្ឌា​មួយ​នេះ។​ ចំណែក​អាជ្ញាធរ​ក្រុង​​បាន​​បញ្ជូន​គ្រឿង​ចក្រ​ដឹក​បង្គោល​សសរ​ដើម្បី​ជួស​ជុល​ផ្លូវ និង​ស្ពាន​ដែល​ខូច​ជា​បណ្ដើរ​ៗ​ហើយ។

 

​​ទីក្រុង​ Chennai ​ចាប់​ផ្ដើម​លិច​បន្តិច​ម្ដងៗ ​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ឥត​ឈប់ ៤៨ម៉ោង និង​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជាង ៥០០០ខ្នង​​ត្រូវ​បាន​លិច។ ​លោក​នាយករដ្ឋមន្ត្រី​​ឥណ្ឌា Modi សន្យា​ថា​នឹង​ផ្ដល់​ប្រាក់​ជាង ១៥០លាន​ដុល្លារ​សម្រាប់​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ។ លោក​​ក៏​បាន​​​បញ្ជាក់​ដែរ​​ថា​មូល​ហេតុ​ដែល​​ធ្លាក់​ភ្លៀង​ដ៏​ខ្លាំង​នេះ ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ។​

 

ក្នុង​ទីក្រុង​នេះ​មាន​ប្រជាជន​រស់​នៅ​ជាង ៤,៥លាននាក់។ ​រោងចក្រ ​កន្លែង​រកស៊ី​ជាច្រើន​កន្លែង​ត្រូវ​បាន​បិទ ភ្លើង​ត្រូវ​បាន​កាត់​ផ្ដាច់ ​ព្រលាន​យន្តហោះ​​ក៏​ត្រូវ​បិទ ខណៈ​ប្រជាជន​​រងគ្រោះ​សម្រុក​ទៅ​សម្រាក​​នៅ​ទីនោះ​៕

 

ឥណ្ឌា​ជួប​គ្រោះ​ទឹក​ជំនន់ស្លាប់២៦៩នាក់​ ក្រោយ​​ភ្លៀងធ្លាក់​​​ដូច​ហែក​​មេឃ​

 

ឥណ្ឌា​ជួប​គ្រោះ​ទឹក​ជំនន់ស្លាប់២៦៩នាក់​ ក្រោយ​​ភ្លៀងធ្លាក់​​​ដូច​ហែក​​មេឃ​

 

ឥណ្ឌា​ជួប​គ្រោះ​ទឹក​ជំនន់ស្លាប់២៦៩នាក់​ ក្រោយ​​ភ្លៀងធ្លាក់​​​ដូច​ហែក​​មេឃ​

 

ឥណ្ឌា​ជួប​គ្រោះ​ទឹក​ជំនន់ស្លាប់២៦៩នាក់​ ក្រោយ​​ភ្លៀងធ្លាក់​​​ដូច​ហែក​​មេឃ​

 

ឥណ្ឌា​ជួប​គ្រោះ​ទឹក​ជំនន់ស្លាប់២៦៩នាក់​ ក្រោយ​​ភ្លៀងធ្លាក់​​​ដូច​ហែក​​មេឃ​

 

ឥណ្ឌា​ជួប​គ្រោះ​ទឹក​ជំនន់ស្លាប់២៦៩នាក់​ ក្រោយ​​ភ្លៀងធ្លាក់​​​ដូច​ហែក​​មេឃ​

 

ឥណ្ឌា​ជួប​គ្រោះ​ទឹក​ជំនន់ស្លាប់២៦៩នាក់​ ក្រោយ​​ភ្លៀងធ្លាក់​​​ដូច​ហែក​​មេឃ​

 

ចុចអាន៖ ​ពស់​ជាង​ ១ ​ពាន់​ក្បាល​រាតត្បាត​ផ្ទះ​សម្បែងពេលទឹកជំនន់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ huffingtonpost