សិក្ខាសាលា​ស្តី​ពី​ការ​ចូលរួម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ដំណើរការ​សភា​ប្រជាធិបតេយ្យ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ធ្នូ ២០១៥ នេះ នៅ​វិមាន​ព្រឹទ្ធសភា មាន​រៀបចំ​បើក​សិក្ខាសាលាស្តី​ពី​ការ​រួមចំណែក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ដំណើរការ​សភា​ប្រជាធិបតេយ្យ ក្រោម​អធិបតីភាព​លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា ព្រមទាំង​មាន​ការ​​ចូលរួម​ពី​តំណាង​ផ្សព្វផ្សាយ​វិទ្យុ និង​ទូរទស្សន៍​ជា​ច្រើន​រូប​ទៀត ។

សិក្ខា​សា​សា​នេះ ​ក្នុង​គោ​លបំ​ណ​ង​​ ដើម្បី​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​សមាជិក​សភា និង​ប្រជាពលរដ្ឋ ឱ្យ​បាន​ទូលំ​ទូ​លាយ​តាម​​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

បង្កើន​ការ​ស្វែង​យល់​របស់​សមាជិក​សភា និង​អ្នកចូលរួម​ពីសារ​សំខាន់​នៃ​តួនាទី និង​បញ្ហា​ប្រឈម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សភា និង​បង្កើត​ស្វែង​យល់​ដល់​អ្នក​សារព័ត៌មាន​អំពី​សារសំខាន់ និង​តួនាទី​របស់​សភា ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន ដោយ​អ​ព្យា​ក្រិ​ត្យ​ត្រឹមត្រូវ និង​ច្បាស់លាស់ ។