បែកធ្លាយ​ការ​ឃុបឃិត​ធ្វើ​ប្លង់​យក​ដី​រមណីយដ្ឋាន​បុរាណវិទ្យា​ភ្នំ​ចាស់១០៣​ហិកតា

បែកធ្លាយ​ការ​ឃុបឃិត​ធ្វើ​ប្លង់​យក​ដី​រមណីយដ្ឋាន​បុរាណវិទ្យា​ភ្នំ​ចាស់១០៣​ហិកតា

ខេត្តកំពង់ស្ពឺ ៖ ដី​រណប​រមណីយដ្ឋាន​បុរាណវិទ្យា​ភ្នំ​ចាស់​ចំនួន​១០៣​ហិ​កតា ដែល​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​រួច​ហើយ​នោះ ត្រូវ​គេ​ដឹង​ថា មាន​មនុស្ស​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទាំង​នៅ​ព្រៃ​នៅ​ទ្បើ​យ ។

ដី​ដែល​គេ​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ។ ដី​ទាំង​១០៣​ហិ​កតា ជា​ដី​រណប​ភ្នំ​ចាស់ ជា​រមណីយដ្ឋាន​បុរាណវិទ្យា ដែល​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​នៅ​ឆ្នាំ​២០០៩ និង​បាន​ចុះ​បោះបង្គោល​ព្រំ​ដី​នៅ​ឆ្នាំ​២០១០ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ចាន់ រ​ដ្ឋា ប្រធាន​ការិយាល័យ​បេតិកភណ្ឌ នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ចាន់ រ​ដ្ឋា បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​អំពី​ការ​កាប់​ឆ្ការព្រៃ ដែល​បាន​ចុះបញ្ជី​ជា​សម្បត្តិ​វប្បធម៌​រួច​មក គណៈកម្មការ​ចម្រុះ​ដែល​មាន​ខាង​ក្រសួង មន្ទីរ​ខេត្ត និង​លោក​មេឃុំ ព្រមទាំង​មន្ត្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​មិន​ឱ្យ​មានការ​ឈូស​ឆាយ និង​កាប់​ឆ្ការព្រៃ​នៅ​តំបន់​ហាមឃាត់​ទៀត​ទ្បើ​យ ។

ជា​លទ្ធផល ខាង​គណៈកម្មការ​បានឱ្យ​ម្ចាស់​គ្រឿងចក្រ​បញ្ឈប់​សកម្មភាព និង​ណែនាំ​មិន​ឱ្យ​មានការ​កាប់​ឆ្ការព្រៃ​នៅ​តំបន់ហាមឃាត់​នេះ​ទៀត​ទេ ។ លោក ចាន់ រ​ដ្ឋា បាន​បញ្ជាក់​ថា «​ពិតជា​មានការ​លំបាក​ណាស់ ដែល​ពេល​យើង​ចុះ​ទៅ​ពិនិត្យ ស្រាប់តែ​គេ​បង្ហាញ​ឯកសារ​មក​សុទ្ធតែ​ជា​ប្លង់​រឹង តែ​ទោះជា​យ៉ាងនេះ​ក្តី ប្លង់​ដី​ទាំងនេះ​ត្រូវ​បាន​រក​ឃើញ​ថា ធ្វើ​ទ្បើ​ង​ក្រោយ​ការ​ចុះបញ្ជី​ដី​ទាំង​១០៣​ហិ​កតា​នេះ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំងអស់ ។ ពេល​នេះ​ដែរ ខាង​មន្ទីរ​និង​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត និង​ត្រួតពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នេះ ។

លោក ចាន់ រ​ដ្ឋា បាន​ប្រាប់​ទៀត​ថា ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា ដី​មួយ​ភាគ​ធំ​ត្រូវ​បាន​គេ​ឃុ​ប​ឃិ​ត​គ្នា​ពុះ​ជា​ប្លង់​ទ្បូ​ត៍ និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​រួច​អស់ហើយ ក្នុង​នោះ​មាន​តាំងពី​ថ្នាក់​មន្ត្រី រហូត​ដល់​ខាង​រដ្ឋបាល​ព្រៃឈើ ។ ជាង​នេះ​ទៅ​ទៀត មាន​ទាំង​អស់លោក​អភិបាលរង​ខេត្ត​មួយ​ចំនួន​ទៀត​ផង ។

លោក​ប្រធាន​ការិយាល័យ​បាន​បន្ត​ថា បើ​ទោះជា​ដី​ទាំងនេះ​មាន​ប្លន់​កម្មសិទ្ធិ​ហើយ​ក្តី ក៏​ខាង​មន្ទីរ​និង​មន្ត្រី​ជំនាញ​ត្រូវ​ធ្វើការ​ដកហូត​យក​មក​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​វិញ ឱ្យ​ខាង​តែ​បាន ធ្វើ​យ៉ាងណា​រក្សា​សភាព​និង​ទំហំ​ដើម​ចំនួន​១០៣​ហិ​កតា​ដដែល ។ រឿង​ដី​ទាំងនេះ ជា​ដី​ដែល​មាន​ប្លង់ បើ​តាម​ដឹង​សុទ្ធ​ជា​ប្លង់​ដែល​មាន​ភាព​មិន​ប្រក្រតី ។ បញ្ហា​នេះ ខាង​លោក​នឹង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​ជាតិ​ជា​បន្ត​ទៀត ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ទ្បើ​ង​ថា ការ​ដែល​គេ​ធ្វើ​ប្លង់​យក​ដី​បេតិកភណ្ឌ​បាន​នេះ គឹ​ជា​រឿង​មិនធម្មតា​ទេ គ្មាន​ពលរដ្ឋ​តូចតាច​ឯណា​ទៅ​ធ្វើ​បាន​ទ្បើ​យ គឺ​មាន​តែ​ក្រុម​អស់លោក​អ្នកមាន​លុយ​មាន​អំណាច​ក្នុង​ខេត្ត​ប៉ុណ្ណោះ ទើប​ធ្វើ​រឿង​ខុសច្បាប់​ទាំងនេះ​ទៅ​បាន ។ ម្យ៉ាង ដី​ដែល​គេ​ធ្វើ​ប្លង់​យក​នេះ អ្នក​ណា​មិនដឹង​ថា​ជា​ដី​បេតិកភណ្ឌ​វប្បធម៌​ជាតិ ដែល​បាន​ចុះបញ្ជី​រួច​ហើយ និង​មានការ​ដាំ​កូន​ឈើ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​នៅ​ទី​នេះ ដូច្នេះ​ប្រជាពលរដ្ឋ​តូចតាច​មិន​ហ៊ាន​ធ្វើ​រឿង​នេះ​ឡើយ ។

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ហោង​សំណំ បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ថ្នាក់​ខេត្ត ក៏​ដូច​ជា​ថ្នាក់​ជាតិ ដែល​មានការ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ សូម​មេត្តា​ធ្វើការ​ស្រាវជ្រាវ​ចំពោះ​ភាព​មិន​ប្រក្រតី​នេះ​ទ្បើ​ង​វិញ​ផង បើ​មិន​ដូច្នេះ​ទេ ថ្ងៃក្រោយ​ដី​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដែល​នៅ​សេសសល់​ច្បាស់​ជា​គេ​ឃុបឃិត​អង្កន់​ចែក​គ្នា ធ្វើ​ប្លង់​លក់​ឱ្យ​ឈ្មួញ​បន្ត​ជាក់​ជា​មិន​ខាន​ទ្បើ​យ ។

ដោយ​ទ្បែ​ក លោក ឃិ​ន ខន មេឃុំ​ហោង​សំណុំ បានឱ្យ​ដឹង​ថា ពិតជា​មាន​ករណី​នេះ​កើត​ទ្បើ​ង​មែន តែ​ជំនាន់​នោះ​លោក​នៅ​ជា​ក្រុមប្រឹក្សា​ឃុំ​នៅ​ទ្បើ​យ គឺ​រឿង​នេះ​ធ្វើ​ទ្បើ​ង​ជំនាន់​មេឃុំ​ចាស់ និង​ចៅហ្វាយស្រុក​ចាស់​ទាំងអស់ អ្នក​ទ្បើ​ង​ថ្មី​ៗ​ក្រោយ​នេះ មិន​មានការ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទ្បើ​យ ៕