នារី​ម្នាក់ឈ្លោះ​គ្នា​ជាមួយ​ប្តី​បន្តិច​បន្តួច តូច​ចិត្ត​ចង.ក​សម្លាប់ខ្លួន​

រាជ​ធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​មានផ្ទៃ​ពោះ​​២ខែ​ឈ្លោះ​គ្នា​ជាមួយ​ប្តី​បន្តិច​ប​ន្តួ​ច​ដាច់​ចិត្ត​ចង.ក​សំលាប់​ខ្លួន​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​៣ ​និង​៣០នាទី​រសៀល ​ថ្ងៃ​ទី​៣ ​​ឆ្នូ ២០១៥ នៅចំណុច​​ការដ្ឋាន​ក្រុមហ៊ុន ​ស្ថិត​នៅ​ក្នុង​ក្រុម​15 ភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ​។

នារី​រង​គ្រោះ​ឈ្មោះ​ស្រី​លាប​ ហៅ​ស្រី​អូន​ អាយុ​ប្រហែល​១៩​ឆ្នាំ ​មុខរបរ​ជា​កម្មករ​សាងសង់​ផ្លូវ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មាន​ប្តី​ឈ្មោះ​ត្រា​ អាយុ​ប្រហែលជា២០ឆ្នាំ​ ធ្វើការ​ជាមួយ​គ្នា​ មាន​ស្រុក​កំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ​នារី​រង​គ្រោះ ​និង​​​ប្តី​តែ​ង​តែ​​ឈ្លោះ​គ្នា​​ ហើយឱ្យ​តែ​ពេលខឹង​ ឬ​ឈ្លោះ​គ្នា​ជាមួយ​ប្តី​ប្រហែលជារឿង​ប្រ​ចណ្ឌ​​ គឺ​នាង​តែងតែរ​ត់ទៅ​ផ្ទះ​ម្តាយក្មេក​នៅ​ខេត្តតាកែវ ​លុះ​ព្រឹក​ថ្ងៃ​កើតហេតុ​ ប្តី​ប្រពន្ធ​ពីរ​នាក់​ ​មិន​ដឹង​ថា ​មានរឿង​អ្វី​នោះ​ទេ បានជា​ប្តី​ទៅ​ធ្វើការ​ រីឯ​ប្រ​ព​ន្ធវិញ​មិន​ទៅ​ធ្វើការ ។

ខណៈពេល​ប្តី​​​ចេញពី​ធ្វើការ​មក​ដល់​ផ្ទះវិញ​ ​មិនឃើញ​ប្រពន្ធ​​ ស្មាន​តែ​ប្រពន្ធ​ខឹងរ​ត់ទៅ​ផ្ទះ​ម្តាយក្មេក​ដូច​រាល់​ដង ​បុរស​ជា​ប្តី​ក៏ជិះ​ម៉ូតូឌុប​ទៅ​តាម​រកប្រពន្ធ ​ខណៈ​ដែល​ទៅ​ដល់​ផ្ទះ​ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​ចូល​ទៅ​បន្ទប់ទឹក​ឃើញ​ស្ត្រី​រង​គ្រោះបានចង.ក​​ធ្វើ​អត្តឃាត​​​ដោយ​ក្រមា​ដែល​នាង​ស្រលាញ់​ដាក់​ជាប់​ខ្លូ​ន​ភ្ជាប់ជាមួយ​​​ដែក​ដំបូល​បង្គន់​ស្លាប់​បាត់​​ទៅ​ហើយ​ទើប​បង្កឱ្យមានការ​ភ្ញាកផ្អើល។

​ភ្លាម​នោះ ​អាជ្ញា​ធរមាន​លោក​ចៅសង្កាត់​ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ក​ន្លែ​ង​កើតហេតុ​​​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា នារី​រង​គ្រោះ​ពិត​ស្លាប់​ដោយសា​ចង.ក​ពិតប្រាកដ​មែន៕