វិធីធ្វើទឹកដោះគោខាប់

នៅ​ថ្ងៃ​នេះ​ មង្គល​ការ ​​​មាន​វិធី​​​ធ្វើ​ទឹក​​ដោះ​​​គោ​ខាប់​​យក​មក​​បង្ហាញ​ជូន​ ​ដូច្នោះ​​ចង់​ដឹង​​ថា​​មាន​​គ្រឿងផ្សំ​ ​និង​វិ​ធី​​ធ្វើ​យ៉ាង​ណា?​​

សូម​អនុវត្ត​​ទាំង​អស់​គ្នា​​ដូច​ខាង​ក្រោមៈ

 

វិធីធ្វើទឹកដោះគោខាប់

 

+ គ្រឿងផ្សំ

-ទឹកដោះគោឆៅ ៦០០ មីលីលីត្រ (Whole Milk)

- ស្ករស ២២៥ ក្រាម

- ប៊ឺ ២៨ ក្រាម

 

+ វិធីធ្វើ

. ​ដំបូង​យក​ទឹក​ដោះ​គោ​ឆៅ,ស្ករស និង​ប៊ឺ​ ដាក់​ចូល​ក្នុង​ឆ្នាំង បន្ទាប់​មក​ដាក់​ភ្លើង​ឲ្យ​ក្តៅ​ល្មម​ រួច​ហើយ​កូរ​វា។

. បន្តកូររហូត​ទាល់តែ​គោករាង​ស្អិត​ទៅ​ជា​ទឹក​ដោះ​គោ​ខាប់​រួច​លើក​ចេញ​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធ្វើទឹកដោះគោខាប់