Park Bom និង 2NE1 គ្មាន​គម្រោង​ត្រលប់​មក​កាន់​ឆាក​ចម្រៀង​​វិញ​នោះ​ទេ

Park Bom និង 2NE1 គ្មាន​គម្រោង​ត្រលប់​មក​កាន់​ឆាក​ចម្រៀង​​វិញ​នោះ​ទេ

2NE1 ក្រុម​ចម្រៀង​នារី​​សមាជិក​បួន​នាក់​​ គ្មាន​គម្រោង​ត្រលប់​មក​កាន់​វិស័យ​ចម្រៀង​វិញ​នោះ​ទេ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។

 

ការ​បង្ហាញ​មុខ​របស់​សមាជិក​ទាំង​បួន​នៃ​​ក្រុម​ចម្រៀង​នារី​ខាង​ត្បូង 2NE1 នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ MAMA កាល​ពី​ថ្ងៃ​ពុធ​មុន​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សង្ឃឹម​ថា​ក្រុម​ចម្រៀង​របស់​ផលិតកម្ម YG នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ។

 

Park Bom និង 2NE1 គ្មាន​គម្រោង​ត្រលប់​មក​កាន់​ឆាក​ចម្រៀង​​វិញ​នោះ​ទេ

យ៉ាងណាមិញ YG Entertainment បាន​ពន្លត់​ក្ដី​សង្ឃឹម​របស់​ក្រុម​អ្នក​គាំទ្រ​របស់ 2NE1 ទាំង​ស្រុង ដោយ​បាន​លើក​ឡើង​ថា ក្រុម​ចម្រៀង​នារី​ស្ថិត​​​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​នឹង​មិន​ចេញ​បទ​ថ្មី​អ្វី​នោះ​ទេ។ អ្នក​តំណាង​របស់ YG Entertainment បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន MyDaily ថា “នៅ​ពេល​បច្ចុប្បន្ន​គឺ​គ្មាន​គម្រោង​ឲ្យ Park Bom ត្រលប់​មក​វិញ​ទេ។ ការ​សម្ដែង​នៅ​លើ​ឆាក MAMA នោះ​គឺ​គ្រាន់​តែ​ជា​កាដូ​សម្រាប់​អ្នក​គាំទ្រ​តែ​ប៉ុណ្ណោះ។ 2NE1 គ្មាន​បទ​ចម្រៀង​ថ្មី​អ្វី​ត្រូវ​បញ្ចេញ​នោះ​ទេ។ ឥលូវ​នេះ​ពួក​យើង​កំពុង​តែ​ផ្ដោត​លើ​អាល់ប៊ុម​ទោល​របស់ CL”។

 

Park Bom និង 2NE1 គ្មាន​គម្រោង​ត្រលប់​មក​កាន់​ឆាក​ចម្រៀង​​វិញ​នោះ​ទេ

Park Bom បាន​ដក​ខ្លួន​ពី​វិស័យ​ចម្រៀង​អស់​ជាង​មួយ​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​នាង​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ខ្លួន​បាន​ចរាចរណ៍​គ្រឿង​ញៀន​ពី​អាមេរិក​ចូល​មក​កូរ៉េ​ហើយ​ត្រូវ​បាន​គេ​ចាប់​បាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Incheon។ នេះ​ក៏​ជា​លើក​ដំបូង​ផង​ដែរ​ដែល Park Bom បង្ហាញ​មុខ​លើ​ឆាក​ចម្រៀង​ក្រោយ​សម្ងំ​ខ្លួន​អស់ ១ ឆ្នាំ ៥ ខែ៕

 

ចុចអាន៖ អ្នកគាំទ្រ​ស្រែក​ចង់​ផ្ទុះ​ឆាក​ពេល 2NE1 ត្រលប់​​មក​​វិញនៅ MAMA

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi