​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ពាក់ព័ន្ធ​ការសេព​គ្រឿងញៀន​

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​កម្លាំង​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ករណី ពាក់ព័ន្ធ​ការសេព និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​រិទ្ធី​សែន​ជ័យ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​វេលា​ម៉ោង​១១​និង​០៥​ព្រឹក ខណៈ​កំពុង​ប្រព្រឹត្ត​។​

​    ​មន្ត្រីនគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​៖​មុននឹង​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ នេះ​បាន គឺ​ដោយសារ​មានការ​ប្រើ​វិធាន​ញោះ​ញ៉ុ​ង​ឲ្យ​មានការ​លក់​និង​ទិញ ទើប​អាំ​ច​កំណត់​មុខសញ្ញា​បាន ហើយ​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង ។​    ​

​    ​ករណី​បង្ក្រាប​ការចែក​ចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​រិទ្ធី​សែន​ជ័យ​ខាងលើនេះ​សមត្ថកិច្ច​ចាប់បាន​វត្ថុតាង គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY)​ចំនួន​៥៣​គ្រាប់ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សាលី ស៊ី​ហ្វង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្រែ​រមាំង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង និង​ម្នាក់ទៀត​ឈ្មោះ​លុន ពុ​ទ្ធី ភេទ ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាជាង​សិប្បកម្ម មាន​ទីលំនៅ​ក្នុងភូមិ​រិទ្ធី​សែន​ជ័យ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ។​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​ដែល​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ ។​

​    ​បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តស្ទឹងត្រែង រៀបចំ​ឯកសា​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។​

​    ​គួរបញ្ជាក់​ផងដែរ​ថា ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​នៅក្នុង​ខេត្តស្ទឹងត្រែង​សព្វថ្ងៃនេះ គឺជា​បញ្ហា ចម្បង​ដែល​អាច​ប៉ះពាល់​ទៅដល់​ស្រទាប់​យុវវ័យ​ក្នុងសង្គម  ហើយ​ខេត្តស្ទឹងត្រែង គឺជា​ខេត្ត​មួយ​ដែល​ពួកឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​យក​ធ្វើជា​ទីតាំង​ជួញដូរ ក៏ដូចជា​កន្លែង​ឆ្លងកាត់​ក្នុងការ​ចរាចរ​នូវ​សារធាតុ​ខុសច្បាប់ ដូច្នេះហើយ​ខាង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​យ៉ាង​ដុតដៃដុតជើង​ស្រាវជ្រាវ​បង្ក្រាប និង​ទប់ស្កាត់ បើទោះបីជា​ពួកឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង ណាក៏ដោយ ហើយ​ខាង​សមត្ថកិច្ច​ជំនាញ​និង​ខិតខំ​ឲ្យ​ខាងតែបាន​ចំពោះ​បញ្ហា​គ្រឿងញៀន​នេះ​៕

​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ពាក់ព័ន្ធ​ការសេព​គ្រឿងញៀន​