​ទំនាស់​ពាក្យសម្តី​កើតជា​ហិង្សា ប្តី​កាប់​ប្រពន្ធ​មួយ​កាំបិតផ្គាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​ខេត្តរតនគិរី​៖​មកពី​ផឹកស៊ី​ខាងក្រៅ​មានទំនាស់​កើតជា​អំពើហិង្សា​ក្នុង​គ្រួសារ​បុរស​ជា​ប្តី​បាន​កាប់​ប្រពន្ធ​របស់ខ្លួន មួយ​កាំបិតផ្គាក់​ប៊ិះ​ដាច់​ក្បាល​បណ្តាល​ឲ្យ​ស្លាប់ៗ​ភ្លាម​នៅក្នុង​ថ្លុកឈាម​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង ១៦ និង​១០​នាទី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ខ្ទម​ចំការ​ជនរងគ្រោះ ភូមិ​ជ្រុង ឃុំ កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី ។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ រ​ចំ ញ៉ា​ត  អាយុ ៤៨​ឆ្នាំ ជនជាតិ​ទំពួន មុខ របរ​ធ្វើ​ចំការ ចំណែក​ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ ទីង ហួន អាយុ ៦០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចំការ​។​

​បើតាម​មន្ត្រីនគរបាល អំពើហិង្សា​ប្តី​កាប់​ប្រពន្ធ​នេះ កើតឡើង​ដោយសារ​ប្ដី​ផឹកស្រា​ស្រវឹង​មកពី​ខាងក្រៅ ហើយ​ពេលមកដល់​ខ្ទម​ចាំ​ចំ ការ ក៏​ទាស់​ពាក្យសំដី​គ្នា ហើយ​ប្តី​បាន​ទាញ​កាំបិតផ្គាក់​កាប់​ទៅលើ​ប្រពន្ធ​ចំក ផ្នែក​ខាងឆ្វេង​មួយ​កាំបិត​ជិត​ដា​ច់ក បណ្ដាល​ឲ្យ​ស្លាប់​នៅ នឹង​កន្លែងកើតហេតុ​តែ​ម្ដង​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បានគេច​ខ្លួន និង​យក​កាំបិត ដែលជា​វត្ថុតាង​ទៅជា​មួយ​ផងដែរ​។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ បាន​សហការ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ រួមទាំង​កម្លាំង​ប៉ុស្ដិ៍ បាន​នឹង​កំពុង​ស្រាវជ្រាវ និង​តាម ចាប់​ជនសង្ស័យ យកមក​ផ្ដន្ទាទោស​តាមច្បាប់ ចំណែក​សព​ស្ត្រី​ជា​ប្រពន្ធ ត្រូវបាន​សាច់​ញ​តិ​រៀបចំ​ធ្វើបុណ្យ​ឲ្យ ទៅតាម​ប្រពៃណី​របស់ ជនជាតិ​ទៅ​៕

​ទំនាស់​ពាក្យសម្តី​កើតជា​ហិង្សា ប្តី​កាប់​ប្រពន្ធ​មួយ​កាំបិតផ្គាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​