ស្លាប់​៨៦​នាក់ របួសធ្ងន់​ស្រាល​៣៩៩​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ខេត្តពោធិ៍សាត់​ក្នុង​ឆ្នាំ​២០១៥

ខេត្តពោធិ៍សាត់​៖​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥​នេះ​កើនឡើង​៣៨​លើក​បណ្ដាលឱ្យ​ស្លាប់​មនុ ស្ស​ប្រុស​ស្រី​ចំនួន​៨៦​នាក់​របួសធ្ងន់​ស្រាល​ចំនួន​៣៩៩​នាក់​បើ​ប្រៀបធៀប នឹង​ឆ្នាំ​២០១៤​។  

​    ​យោងតាម របាយការណ៍​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការគ្រោះថ្នាក់​ចរាចរណ៍​គិត​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​មាន​ចំនួន ២៥៩​លើក ដែល​ឆ្នាំ​២០១៤​កើតមាន​ចំនួន ២២១​លើក កើនឡើង​ចំនួន ៣៨​លើក ស្មើនឹង ១៧.១៩​ភាគរយ​។ 

​    ​ការស្លាប់ មនុស្ស​ប្រុស​ស្រី​មាន​ចំនួន ៨៦​នាក់ ស្រី ១៨​នាក់ ដែល​ឆ្នាំ​២០១៤ ស្លាប់ ៧៤​នាក់ កើនឡើង ១២​នាក់ ស្មើនឹង ១៦.២១​ភាគរយ ។ រងរបួស​ធ្ងន់​ចំនួន ២៥២​នាក់ ស្រី ៦៧​នាក់ ដែល​ឆ្នាំ​២០១៤ របួសធ្ងន់​ចំនួន ២០៦​នាក់ កើនឡើង​ចំនួន ៤៦​នាក់ ស្មើនឹង ២២.៣៣​ភាគរយ ។ របួសស្រាល​ចំនួន ១៤៧​នាក់ ស្រី ៣៤​នាក់ ដែល​ឆ្នាំ​២០១៤​ចំនួន ១១៨​នាក់ កើនឡើង ចំនួន ២៩​នាក់ ស្មើនឹង ២៤.៥៧​ភាគរយ ។ 

​    ​ក្នុង របាយការណ៍​បន្ដថា ការខូចខាត​មធ្យោបាយ​ធ្វើដំណើរ​រួមមាន កង់​ចំនួន ៩​គ្រឿង​, ម៉ូតូ​ចំនួន ២៣៤​គ្រឿង​, រឺ​ម៉ក​ម៉ូតូ​ចំនួន ៥​គ្រឿង​, គោយន្ត​កន្ដ្រៃ​ចំនួន ១៧​គ្រឿង​, រថយន្ត​តូច​ចំនួន ៥៤​គ្រឿង​, រថយន្ត​ធន់​ធំ​ចំនួន ២៩​គ្រឿង ។ ក្នុង​របាយការណ៍​ខាងលើ​បន្តទៀតថា មូលហេតុ​ក្នុងការ​គ្រោះថ្នាក់​ចរាចរ​ណ៍​ប្រចាំឆ្នាំ​២០១៥​ខាងលើនេះ ប្រើប្រាស់​ល្បឿន​លឿន​ចំនួន ៩៩​ករណី​, បើកបរ​មិន​ប្រកាន់​ស្ដាំ​ចំនួន ៥០​ករណី​, បើកបរ​មាន​ជាតិ​អាល់កុល​ចំនួន ២១​ករ​ណ​, បើកបរ​ជែង​ចំនួន ៤៣​ករណី​, បើកបរ​មិន​គោរព​សិទ្ធិ​អ​ត្តិ​ភាព​ចំនួន២៨​ករណី​,បើកបរ​បត់​ឆ្វេង​បត់​ស្ដាំ​ឆ្លងផ្លូវ​ចំនួន ៧​ករណី​,បើកបរ​ងោគ​ងងុយ​ចំនួន ៣​ករណី​, កត្ដា​ផ្លូវ​ចំនួន ៥​ករណី​, កត្ដា​យាន​ចំនួន ៣​ករណី ។ 

​    ​ក្នុង​នោះបាន​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់​ចំនួន ១៩​ករណី និង​ជនសង្ស័យ ៣​នាក់​(​ប្រុស​) និង​បាន​យក​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ជួយសង្គ្រោះ​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍ ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន​៨​លើក មនុស្ស​ចំនួន​២៣​នាក់ ស្រី​៨​នាក់​៕ 

ស្លាប់​៨៦​នាក់ របួសធ្ងន់​ស្រាល​៣៩៩​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ខេត្តពោធិ៍សាត់​ក្នុង​ឆ្នាំ​២០១៥