យក​ស្រី​​ធ្វើ​នុយ វាយ​សម្លាប់​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

រាជធានី​ភ្នំពេញ​៖​ចោរ​ប្រុស​ស្រី​មួយគូ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​ប្រើល្បិច​យក​ស្រី​ធ្វើជា​ធ្នាក់ អន្ទង់​បុរស​ម្នាក់ យកទៅ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​។ ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​គុម្ពោត​ព្រៃ​ក្នុង​ដីឡូត៍​មួយកន្លែង ចុះ​ពី​ផ្លូវជាតិ​លេ​៦A ជិត ១០០​ម៉ែត្រ ខាងកើត​ស្ពាន​ជ្រោយចង្វា​ប្រមា​ណណ​ជា ២​គីឡូ ម៉ែត្រ កាលពី​វេលា​ម៉ោង​ប្រមាណ​១ និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ គ្រា​ដែល​កំពុង​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ពេលមកដល់​កន្លែងកើតហេតុ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​២​នាក់​ឈរ​នៅមុខ​ដីឡូត៍​កន្លែងកើតហេតុ ក៏មាន​ការសង្ស័យ ហើយ​ឃាត់​តែម្តង​។​

​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ពិនិត្យឃើញ​ខាង​ប្រុស​មាន​ស្នាម​ដាច់ និង​ប្រឡាក់​ឈាម បន្ទាប់ពី​ឃើញ​ដូច្នេះ សមត្ថកិច្ច ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ ក៏បាន​ប្រទះឃើញ សព​បុរសរងគ្រោះ​ត្រូវគេ​វាយ​បែកក្បាល​ធ្លាយ​ខួរ ស្លាប់​បាត់ទៅហើយ និង​មាន​បន្សល់ទុក​ម៉ូតូ​ម៉ាក Honda Dream C125 ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ មួយគ្រឿង​ស្លាក​លេខ​ព្រៃវែង 1G-4092​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់ ត្រូវបាន​សមត្ថកិច្ច​សួរនាំ​បន្តទៀត នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ និង កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕