​រថយន្ត​២​គ្រឿង​បើក​ប្រដេញ​គ្នា រេ​ចង្កូត​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​១៦​ផ្ទាំង​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​

​រាជធានី​ភ្នំពេញ​៖​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​នៅតាម​បណ្តោយ​មហា​សហព័ន្ធរុស្ស៊ី​បាន​បាក់​ចំនួន​១៦​ផ្ទាំង ដោយសារ​រថយន្ត​ពីរ​គ្រឿង​បើក​ប្រដេញ​គ្នា ចុះ​ពី​ស្ពាន​អាកាស​៧​មករា ហើយ​មួយគ្រឿង​បាន​រេ​បុក​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​នៅ​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រង់​មុខ​ហាង​សាច់​អាំង​យីហោ​១៦៨ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ 

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​ពីរ​គ្រឿង មាន​មួយគ្រឿង​មិន​ចាំ​ម៉ាក និង​មួយគ្រឿង​ទៀត​ម៉ាក​កាមរី​បា​ឡែ​ន​ពាក់​ស្លាក​លេខ 9147 (​ជា​រថយន្ត​បង្ក​) បាន​បើក​ដេញ​គ្នា​ចុះ​តាម​ស្ពាន​អាកាស​៧​មករា ទិសដៅ​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​កន្លែងកើតហេតុ រថយន្ត​ទាំងពីរ​នៅតែ​ដេញ​គ្នា​ទៀត ធ្វើ​ឲ្យ​រថយន្ត កាមរី​បា​ឡែ​ន ប្រឹង​បន្ថែម​ល្បឿន ក៏បាន​រេ​ចង្កូតរថយន្ត​ជ្រុល​ទៅបុក នឹង​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​១៦​ផ្ទាំង​។ បន្ទាប់ពី​បុក​បាក់​រួច រថយន្ត​បាន​បែក​កង់ តែ​ព្យាយាម​បើក​រត់គេច​បាត់ស្រមោល​តែម្តង​៕