ព្រឹទ្ធសភារៀបចំសិក្ខា សាលាស្តីពី ការរួមចំណែក របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរការ សភាប្រជាធិបតេយ្យ

ភ្នំពេញ ៖ ព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានរៀបចំសិក្ខាសាលាស្តីពី ការរួមចំណែក របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរ ការសភាប្រជាធិបតេយ្យ ក្រោមអធិបតីភាពរបស់ លោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា។

 ប្រធានស្តីទី គណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា សិក្ខាសាលានេះ សំដៅប្រមូលគំនិតបញ្ញាញាណ និងចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធន៍ល្អៗ ក្នុងការប្រើប្រាស់ឆ្លងឆ្លើយ និងទំនាក់ទំនងរវាងសមាជិកសភា និងអ្នកសារព័ត៌មានឲ្យកាន់តែជិតស្និទ្ធ។

 លោកបានបន្តថា សិក្ខាសាលាខាងលើ មានគោលបំណងសំខាន់ៗមួយចំនួន ទី១. ពង្រឹងការប្រាស្រ័យទាក់ទង រវាងសមាជិកសភា និងប្រជាពលរដ្ឋឲ្យបានទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ, ទី២. បង្កើនការឈ្វេង យល់របស់សមាជិកសភា និងអ្នកចូលរួម អំពីសារៈសំខាន់ នៃតួនាទី និងបញ្ហាប្រឈម របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្សព្វផ្សាយព័ត៌មានសភា និងទី៣. បង្កើនការស្វែងយល់ដល់អ្នកសារព័ត៌មានអំពីសារៈសំខាន់ និងតួនាទី របស់សភា ដើម្បីផ្សព្វផ្សាយព័ត៌មានជូនសាធារណជន ដោយអព្យាក្រឹត ត្រឹមត្រូវ និងច្បាស់លាស់៕