លោក ម៉ៅ មុនីវណ្ណ ចុះសួរសុខទុក្ខ សកម្មជនជាប់ឃុំ ក្នុងពន្ធនាគារព្រៃស

ភ្នំពេញ៖លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ មណ្ឌលកំពង់ចាមបានចុះសួរសុខទុក្ខ សកម្មជនរបស់ខ្លួនចំនួន ១៥នាក់ នៅក្នុងពន្ធនាព្រៃស នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក ម៉ៅ មុនីវណ្ណ បានថ្លែងថា លោក នឹងចុះទៅសួរទុកសកម្មជនទំាង១៥នាក់នោះ ហើយការចុះសួរសុខទុក្ខនេះ ក៏មានវត្តមានបងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី និង បារាំងផងដែរ។

អ្នកជាប់ឃុំឃាំង ១៥រូបនោះរួមមាន៖ លោក មាជ សុវណ្ណារ៉ា, លោក ហុង សុខហួរ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពី លោកបង្ហោះ និងធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម ខុសពីការពិត, លោក លោកព៊ុ ពុទ្ធិ, លោកទេព ណារិន, លោក អ៊ុក ពេជ្រ សំណាង, អាន បឋម, លោក ឃិន ជំរឿន, លោក នាង សុខុន, សាន សីហៈ, លោក សាន គឹមហេង, លោកអឿ ណារិទ្ធ, លោក យា ថុង, លោក រឿន ចិត្រា, លោក យន់ គឹមហ៊ួរ និង លោក កែ ឃឹម។

គួរបញ្ជាក់ថា លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ មណ្ឌលកំពង់ចាម កាលពីថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៥ បានដាក់លិខិត ជូនប្រធានមណ្ឌល អប់រំកែប្រែទី១ ដើម្បីសុំចូលសួរសុខទុក្ខ សកម្មជនរបស់ខ្លូន នៅថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១៥នេះ។