AiS ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​បញ្ចប់​ការសិក្សា​ចំណេះ​ទូទៅ​៩៣០​នាក់​

សិស្សានុសិស្ស​ចំនួន​៩៣០​នាក់ ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​ទី​៦ ទី​៩ និង​ទី​១២ ឆ្នាំ​សិក្សា​២០១៤-២០១៥ នៅពេល​ថ្មីៗ​នេះ​បានទទួល​វិញ្ញាបនបត្រ​ថ្នាក់​ចំណេះ​ទូទៅ​ពី​សាលារៀន អន្តរទ្វីប អាមេរិកាំង ក្រោម​អធិបតីភាព ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក និង​ប្រធាន​ចាងហ្វាង​សាលា ដោយមាន​ការអញ្ជើញ​ចូលរួម​អបអរសាទរ​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​យ៉ាងច្រើន​កុះករ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

AiS ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​បញ្ចប់​ការសិក្សា​ចំណេះ​ទូទៅ​៩៣០​នាក់​ ​ថ្លែង​ទៅកាន់​សិស្សានុសិស្ស និង​អ្នកអាណាព្យាបាល​សិស្ស​នាឱកាស​នោះ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​មានប្រសាសន៍ថា លោក​មាន​ក្តីសប្បាយ​ចិត្តជា​ពន់ពេក​ដែល​បានឃើញ​ប្អូនៗ​សិស្សានុសិស្ស​មាន​សមត្ថ​ភាព​គ្រប់គ្រាន់ សក្តិសម​នឹង​ទទួលបាន​វិញ្ញាបនបត្រ​នាពេលនេះ ជាពិសេស​គឺ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ឆ្នាំ​សិក្សា​នេះ សិស្សានុសិស្ស​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​រហូតដល់​៨៧.៣២% ពោល​គឺមាន​ភាគរយ​ខ្ពស់ និង​និទ្ទេស​ល្អ​ច្រើនជាង​ឆ្នាំ​សិក្សា​មុន​បើទោះបីជា​មានការ​រឹតបន្តឹង​លើ​គុណភាព​ប្រឡង​ក៏ដោយ​។ លោក​ឧកញ៉ា​បាន​បន្តថា សាលារៀន អន្តរទ្វីប អាមេរិកាំង នឹង​បន្ត​ការខិតខំ​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​ឱ្យ​ប្រាកដថា សិស្សានុសិស្ស​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបាន​នូវ​ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ សីលធម៌​ល្អ ជាពិសេស​គឺ​សិស្ស​ត្រូវមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការបន្ត​ការសិក្សា​ទៅកាន់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ លោក​បាន​សង្កត់ធ្ងន់ថា ភាពជោគជ័យ​របស់​សិ​ស្សម្នាក់ៗ​ពុំ​អាច​ធ្វើទៅ​បានឡើយ ប្រសិនបើ​គ្មាន​ការយកចិត្តទុកដាក់​ខិតខំ​ក្នុងការ​សិក្សា​ពី​សំណាក់​ប្អូនៗ​សិស្សានុសិស្ស​ផ្ទាល់ ពិសេស​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​មាតាបិតា និង​អ្នកអាណាព្យាបាល ព្រមទាំង​ការខិតខំ​យកចិត្តទុកដាក់​បង្ហាត់​បង្រៀន​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ​ដែលមាន​វិធីសាស្ត្រ និង​វិជ្ជាជីវៈ​ច្បាស់លាស់​។ ទន្ទឹមនឹងនេះ លោក​ឧកញ៉ា​ក៏បានផ្តល់​អនុសាសន៍​ដ​ល់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ថា សិស្សានុសិស្ស​គ្រប់រូប​គប្បី​បន្ត​ការសិក្សា​ឱ្យបាន​ខ្ពស់​តាម​ដែល​អាចធ្វើ​ទៅបាន ត្រូវ​ក្រេបជញ្ជក់​យក​នូវ​បទពិសោធន៍​ល្អៗ​ពី​គ្រប់​មជ្ឈដ្ឋាន ក៏ដូចជា​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា និង​សកម្មភាព​សង្គម​ឱ្យបាន​ច្រើន​។​
AiS ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​បញ្ចប់​ការសិក្សា​ចំណេះ​ទូទៅ​៩៣០​នាក់​
​​លោក​ឧកញ៉ា​ក៏បាន​លើកឡើង​ដែរ​ថា បើ​យើង​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ ប្រៀបដូចជា​យើង​មាន​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ដៃ ហើយ​ចំណេះដឹង​ពិតប្រាកដ​របស់​សិស្ស​គឺ​កើតចេញពី​ការខិតខំ​ដោយ​ខ្លួនឯង មិន​ពឹង​ផ្អែកទៅលើ​អ្នកដទៃ លួច​ចម្លង​កិច្ចការ​ផ្ទះ ឬ​លួច​ចម្លង​គ្នា​ពេល​ប្រឡង​ឡើយ ដូច្នេះ​សិស្សានុសិស្ស​ត្រូវយក​ចិត្ត​ទុកដាក់​រៀនសូត្រ ធ្វើ​កិច្ចការ​សាលា​ដែល​គ្រូ​បាន​ដាក់ជូន ចូលរួម​កម្មវិធី​អប់រំ​របស់​សាលា និង​ការអាន​សៀវភៅ​ឱ្យបាន​ច្រើន​។​

​ ​នៅ​រាត្រី​ថ្ងៃ​ប្រគល់​វិញ្ញាបនបត្រ​នោះ សិស្សានុសិស្ស​សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ​នូវ​ពិធី​លៀង​សាយភោជន​ជា​លក្ខណៈ​តាមបែប​សម័យ​ទំនើប​នា​ទសវត្សរ៍​២១ (AIS Glamorous Prom) នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលមាន​ការអញ្ជើញ​ចូល​រូ​ម​ពី​សំណាក់​ថ្នាក់ដឹកនាំ​សាលា លោកគ្រូ អ្នកគ្រូ អតីត​សិស្ស និង​សិស្សានុសិស្ស​ជ័យលាភី​ចំនួន​២៥២​នាក់​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​