មនុស្សពីរនាក់ បន្ថែមទៀត ត្រូវបានចោទប្រកាន់ ពីបទពាក់ព័ន្ធ នឹងការវាយ ប្រហារនៅ ប៉ារីស

ប្រូសែល៖ ប្រទេស ប៊ែលហ្ស៊ិក បានចោទប្រកាន់ ទៅលើជនសង្ស័យពីរនាក់ បន្ថែមទៀត ពីបទពាក់ព័ន្ធនឹង ការវាយប្រហារនៅទីក្រុង ប៉ារីស កាលពីខែវិច្ឆិកាកន្លងទៅនេះ ដែលនាំឲ្យរហូតមកទល់ពេលនេះ មានមនុស្សចំនួន ប្រាំបីនាក់ហើយដែលត្រូវចោទប្រកាន់នៅក្នុងករណីខាងលើ នេះបើយោងតាមការលើកឡើង របស់ព្រះរាជអាជ្ញាដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

ទូរទស្សន៍ VRT បានឲ្យដឹងថា ជនសង្ស័យទីមួយមានឈ្មោះថា Bilal Hadfi ជាអ្នកបំផ្ទុះគ្រាប់បែក អត្តឃាត នៅពហុកីឡាដ្ឋានជាតិភាគខាងជើងទីក្រុង ប៉ារីសប្រទេស បារាំង។ ជនសង្ស័យរូបនេះមានវ័យ២០ឆ្នាំ ជាជនជាតិបារាំង ត្រូវបានចាប់ខ្លួនសួរចម្លើយនៅអាកាសយាន្តដ្ឋាន Zaventem ភាគខាងជើងទីក្រុង ប្រូសែល ខណៈជនសង្ស័យរូបនេះ ត្រៀមខ្លួនឡើងយន្តហោះទៅកាន់ប្រទេស Morocco។

ដោយឡែកជនសង្ស័យទីពីរ មានអាយុ២៨ឆ្នាំជាជនជាតិ ប៊ែលហ្ស៊ិក រស់នៅក្នុងស្រុក Molenbeek ជាទីតាំងដែល អ្នកវាយប្រហារនៅទីក្រុង ប៉ារីសមួយចំនួនរស់នៅ ក្នុងនោះរួមទាំងមេដឹកនាំដ៏សំខាន់ផងដែរគឺលោក Abdelhamid Abaaoud ដែលត្រូវស្លាប់ក្នុងប្រតិបត្តិការវាយឆ្មក់ពីសំណាក់ប៉ូលីសបារាំង៕

មនុស្សពីរនាក់ បន្ថែមទៀត ត្រូវបានចោទប្រកាន់ ពីបទពាក់ព័ន្ធ នឹងការវាយ ប្រហារនៅ ប៉ារីស