ទូរសព្ទ​ជប៉ុន​ដំបូង​អាច​លាង​​សម្អាត​ដោយ​ទឹក​និង​សាប៊ូ​បាន

ទូរសព្ទ​ជប៉ុន​ដំបូង​អាច​លាង​​សម្អាត​ដោយ​ទឹក​និង​សាប៊ូ​បាន

ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ជប៉ុន​បាន​ធ្វើ​ការ​បង្ហាញ​នូវ​ទូរសព្ទ​​មួយ​ប្រភេទ​​អាច​​លាង​​សម្អាត​ដោយ​ទឹក​និង​សាប៊ូ​បាន ​ដែល​ពី​មុន​មិន​មាន​ទូរសព្ទ​ណា​មាន​សមត្ថភាព​ដូច​នេះ។​​

 

ទូរសព្ទ​ជប៉ុន​ដំបូង​អាច​លាង​​សម្អាត​ដោយ​ទឹក​និង​សាប៊ូ​បាន

 

​ទូរសព្ទ​ដ៏​ពិសេស​នេះ​​មាន​ឈ្មោះ​ថា​  Kyocera Digno Rafre ផលិត​ឡើង​ដោយ​មាន​បំពាក់​នូវ​ស្រទាប់​ការពារ​ទឹក​ ហើយ​វា​ក៏​​អាច​ការពារ​ទូរសព្ទ​ពី​សាប៊ូ​បាន។ អ្វី​ដែល​ពិសេស​នោះ​គឺ​អាច​ធន់​នឹង​ទឹក​ក្ដៅ​បាន​ថែម​ទៀត​ផង។ ទោះ​បី​ជា​ដៃ​របស់​អ្នក​សើម​ក៏​ដោយ​ អ្នក​នៅ​តែ​អាច​ចុច​លើ​អេក្រង់​ទូរសព្ទ​ដែល​ការពារ​ដោយ​កញ្ចក់​ Dragontrail X របស់​ក្រុមហ៊ុន​ Asahi Glass បាន។

 

ទូរសព្ទ​ជប៉ុន​ដំបូង​អាច​លាង​​សម្អាត​ដោយ​ទឹក​និង​សាប៊ូ​បាន

 

​ទូរសព្ទ​ Kyocera Digno Rafre នេះ​ដែរ​មាន​បំពាក់​នូវ​ អេក្រង់​ទំហំ​ ៥​អ៊ីញ​ ​កម្រិត​ HD ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.1 Lollipop។ ​បើ​និយាយ​ពី​កាមេរ៉ា​វិញ​មាន​ទំហំ​ ១៣MP ដែល​អាច​ផ្ដិត​យក​រូបភាព​បាន​ច្បាស់​ល្អ​​ រួម​ទាំង​មាន​នូវ​មុខងារ​ពិសេសៗ​មួយ​ចំនួន​ផង​ដែរ។ សម្រាប់​ប្រព័ន្ធ​​រន្ធ​បំពង​​សំឡេង​គឺ​មិន​មាន​នោះ​ទេ​ ប៉ុន្តែ​វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ Smart Sonic Receiver មាន​ន័យ​ថា​អាច​បង្កើត​ជា​សំឡេង​បាន​ទោះ​គ្មាន​រន្ធ​បំពង​សំឡេង។

 

គួរ​បញ្ជាក់​ថា​ទូរសព្ទ​នេះ​នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ ក្នុង​តម្លៃ​ប្រមាណ​ ៤៦៧ដុល្លារ​ក្នុង​មួយ​គ្រឿង៕

 

 

ចុច​អាន៖ Galaxy A7, A5 និង A3 ស៊េរី​ថ្មី​ចេញ​លក់​មុន​គេ​នៅ​ចិន​

 

ទូរសព្ទ​ជប៉ុន​ដំបូង​អាច​លាង​​សម្អាត​ដោយ​ទឹក​និង​សាប៊ូ​បាន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​​​​​​​PhoneArena

នាំមកជូនដោយ

ទូរសព្ទ​ជប៉ុន​ដំបូង​អាច​លាង​​សម្អាត​ដោយ​ទឹក​និង​សាប៊ូ​បាន