នៅ​អឺរ៉ុប កីឡាករ​ណា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ក្លិប​ គិតត្រឹម​សប្ដាហ៍​នេះ?


នៅ​អឺរ៉ុប កីឡាករ​ណា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ក្លិប​ គិតត្រឹម​សប្ដាហ៍​នេះ?

រដូវ​កាល​ថ្មី​បាន​ចាប់​ផ្ដើម​ជាង​៣ខែ​មក​ហើយ ឯ​ខ្សែ​ប្រយុទ្ធ​នៃ​ក្លិប​​នីមួយៗ​ក៏​កំពុង​ស៊ុត​ប្រដេញ​គ្នា​ដែរសម្រាប់​ក្របខណ្ឌ​ធំទាំង​៥​នៅ​អឺរ៉ុប គឺ​អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និង​បារាំង។ គិត​ត្រឹម​សប្ដាហ៍​នេះ កីឡាករ Emerick Aubameyang បាន​ឈរ​លើ​គេ (គ្រប់​ពាន​រង្វាន់) ពោល​គឺ​ខ្សែ​ប្រយុទ្ធ​ក្រុម Dortmund របស់​អាល្លឺម៉ង់​នេះ ស៊ុត​បាន​២៥គ្រាប់ ក្នុង​នោះ​១៧គ្រាប់​នៅ Bundesliga ៧គ្រាប់​នៅ Europa League (៣គ្រាប់​វគ្គ​ជម្រុះ ៤គ្រាប់​វគ្គ​ចែក​ពូល) និង​១គ្រាប់​នៅ German Cup។

 

នៅ​អឺរ៉ុប កីឡាករ​ណា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ក្លិប​ គិតត្រឹម​សប្ដាហ៍​នេះ?

Aubameyang

 

​ចំណែក​អន្តរជាតិ​របស់​អេស្ប៉ាញ Aritz Aduriz របស់​ក្រុម​ Athletic Bilbao ឈរ​លំដាប់​បន្ទាប់​ ដោយ​ស៊ុត​បាន​២០គ្រាប់​ (១០គ្រាប់​នៅ La Liga, ៦គ្រាប់​នៅ​ Europa League និង​៤គ្រាប់​នៅ Spanish Super Cup) ស្មើ​កីឡាករ​២រូប​ទៀត គឺ Robert Lewandowsi និង Thomas Muller របស់​ Bayern Munich។

 

នៅ​អឺរ៉ុប កីឡាករ​ណា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ក្លិប​ គិតត្រឹម​សប្ដាហ៍​នេះ?

Aritz Aduriz

 

រីឯ​ខ្សែ​ប្រយុទ្ធឆ្នើម​ទាំង​៣​របស់ Barcelona គឺ Luis Suárez រក​បាន ១៧​គ្រាប់, Neymar ១៦គ្រាប់ និង Leo Messi ដែល​ទើប​ជា​ពី​របួស​រក​បាន​៧​គ្រាប់ ខណៈ​ Cristiano Ronaldo របស់ Real Madrid រក​បាន​១៦​គ្រាប់។
ដោយ​ឡែក​នៅ​អង់គ្លេស Jamie Vardy របស់ Leicester កំពុង​ធ្វើ​ព្យុះ​ភ្លៀង​ក្រោយ​ស៊ុត​បាន ១៤​គ្រាប់​​ ខណៈ​នៅ​អ៊ីតាលី កីឡាករ Higuaín របស់ Napoli រក​បាន​១២គ្រាប់ និងនៅ​បារាំង Michy Batshuayi របស់ Marseille កំពុង​នាំ​មុខ​គេ ក្រោយ​ស៊ុត​បញ្ចូល​ទី​បាន១២គ្រាប់​។

 

នៅ​អឺរ៉ុប កីឡាករ​ណា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ក្លិប​ គិតត្រឹម​សប្ដាហ៍​នេះ?

Vardy

 

តើ​ក្នុង​ចំណោម​កីឡាករ​ខាង​លើ ប្រិយមិត្ត​គិត​ថា​កីឡាករ​ណា នឹង​​បន្ត​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​រហូត​ដល់​ចប់​រដូវ​កាល?

 

ចុចអាន៖ ថា​​តើ​អ្នក​​​ណា​​ឈ្នះពាន​​ Ballon d’Or និង​ពាន​គ្រូ​បង្វឹក​ល្អ?

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ marca

  • នៅ​អឺរ៉ុប កីឡាករ​ណា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ក្លិប​ គិតត្រឹម​សប្ដាហ៍​នេះ?已关闭评论
  • 409 views
  • Hide Sidebar
    A+
Publish on:2015/12/04  Category:កីឡា