ចំការ​ស្នេហ៍​ក្បែរ​បង្កើយ បាន​ទៅ​លេង​​ហើយពិត​​ជា​ជក់ចិត្ត

ចំការ​ស្នេហ៍​ក្បែរ​បង្កើយ បាន​ទៅ​លេង​​ហើយពិត​​ជា​ជក់ចិត្ត

​មិន​ឆ្ងាយ​ពី​ភ្នំពេញ​ប៉ុន្មាន​ទេ ពោល​គឺ​​នៅ​​ក្នុង​ភូមិកោះតូច ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល រមណីយដ្ឋាន «ចំការ​ស្នេហ៍» កំពុង​បង្ហាញ​ខ្លួន​ និង​បង្ហើរ​ក្លិនដ៏​ក្រអូបភាយ ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​ជាតិ និង​អន្តរជាតិ។

ចំការ​ស្នេហ៍​ក្បែរ​បង្កើយ បាន​ទៅ​លេង​​ហើយពិត​​ជា​ជក់ចិត្ត

ផ្ទះជនជាតិ​ព្នង

ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៦ បត់​ស្ដាំ​តាម​ក្លោង​ទ្វារវិហារ​ចិន​ហុកតិច តាមផ្លូវលំប្រហែល ១០០ ម៉ែត្រ​បត់​ឆ្វេង​ត្រង់ អ្នក​នឹង​បាន​ឃើញ​កំពង់​ចម្លងព្រែកលៀប ​កោះដាច់ កោះឧកញ៉ាតីខាងស្ដាំ​ដៃ​។ ក្រោយ​ពី​ឆ្លង​កំពង់​នេះ​ហើយ អ្នក​ត្រូវ​ធ្វើ​ដំណើរ​​ឆ្លង​ស្ពាន​កោះដាច់ ឆ្ពោះ​ទៅ​មុខ​ត្រង់ រួច​បត់​ឆ្វេង​ត្រង់ នោះ​អ្នក​នឹង​ឃើញ​រមណីយដ្ឋាន «ចំការ​ស្នេហ៍» ដែល​​​បើក​ទ្វារ​ស្វាគមន៍​ទេសចរ​គ្រប់​វេលាកាល។

ហ៊ុម​​ព័ន្ធ​ដោយ​ចម្ការ​ពោត ​​​ផ្លូវ​ទៅ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ ក្រាល​ដោយ​បេតុង​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ដល់​ភ្ញៀវ​ទេសចរ។ ចំណែក​ក្នុង​បរិវេណ​វិញ មាន​កន្លែង​អង្គុយ​លេងស្ងប់ស្ងាត់​ដូចជា ក្យុស ផ្ទះ​ព្នង ដែល​មិន​គិត​ពី​​ថ្លៃ​ឈ្នួល លើកលែង​តែ​ភេសជ្ជៈ និង​អាហារ​ហូបចុក ​ប៉ុន្តែ​​ទេសចរ​ត្រូវ​ទិញ​សំបុត្រ​ចូល​ទស្សនាប៉ុណ្ណោះ។  ​​​រមណីយដ្ឋានចំការ​ស្នេហ៍សំបូរ​ដោយ ​​ម្លប់​ឈើ​ដ៏​ត្រជាក់​ ជា​ពិសេសឈើ​ហូប​ផ្លែ ស្វាយ ល្មុត ដួង ត្របែក ខ្វិត… រួម​ទាំង​មាន​​​បរិស្ថាន​ស្អាត និង​ខ្យល់​អាកាស​បរិសុទ្ធ ដែល​នាំ​ឱ្យ​អារម្មណ៍​តប់ប្រមល់​ទាំងប៉ុន្មាន​ រសាត់​បាត់​ទៅ​តាម​វាយោ។

កាន់​តែ​ពិសេស​អ្វី​ដែល​ភ្ញៀវចាប់ចិត្ត គឺ​កន្លែងមួយ​នេះ​មាន​ផ្ទះ​​បង្កើត​ដង្កូវ​នាង និងមាន​​សូត្រ​ធ្វើ​​ដោយ​ដៃ​ដ៏​ប្រណីត របស់​ពលរដ្ឋ​សហគមន៍​តម្បាញ។ ​​​​​នេះ​បើ​តាម​ការ​ឱ្យ​របស់​លោក ពេជ្រ វ៉ាង អ្នកគ្រប់គ្រង​ផ្នែក​សេវា និង​បុគ្គលិក​ប្រចាំ​រមណីយដ្ឋាន​ ចម្ការ​ស្នេហ៍។

ចំការ​ស្នេហ៍​ក្បែរ​បង្កើយ បាន​ទៅ​លេង​​ហើយពិត​​ជា​ជក់ចិត្ត

លោក ពេជ្រ វ៉ាង អ្នកគ្រប់គ្រង​ផ្នែក​សេវា និង​បុគ្គលិក​​ប្រចាំ​រមណីយដ្ឋាន​ ចម្ការ​ស្នេហ៍

លោក​បន្ត​ថា ៖ “បរទេស​ចង់​ឃើញ​ដង្កូវនាង និង​សូត្រ​របស់​ខ្មែរ​យើង ព្រោះ​អី​សូត្រ​យើង​ជា​សូត្រ​ល្អ គេ​ទទួល​ស្គាល់ ហើយ​ពួកគាត់​ចង់​ដឹង​ថា​ប្រភព​សូត្រ​ល្អ​ពិត​នៅ​ឯណា”។ បើ​តាម​ការ​រៀបរាប់​របស់​លោក ពេជ្រ វ៉ាង ​តម្លៃ​សូត្រ​នៅ​ទី​នេះ​មាន​ចាប់​ពី ៥ ដុល្លារ ដល់ ២០០ដុល្លារ តាម​ទំហំ​ ​និង​ខ្នាត។

បើ​ទោះ​បី​ទី​នេះ​មាន​កន្លែង​បង្កើត​សត្វ​ដង្កូវ​នាងមែន ប៉ុន្តែពេល​​នេះសត្វ​ដ៏​មាន​ប្រយោជន៍​នេះ ​មិន​ទាន់​មាននៅ​ឡើយ​​ទេ លុះ​ចាំ​ដល់​​កន្លះ​ខែ​ទៀត​ទើប​មាន។

អ្នកគ្រប់គ្រងដដែល​​​បន្ត​ទៀត​ថា “ចំការ​ស្នេហ៍” មាន​អាង​​ហែល​ទឹក​ធ្វើ​ក្នុង​ទន្លេ​ផ្ទាល់ (​ជម្រៅ​១ ម៉ែត្រ​កន្លះ មាន​បាត និង​ប្រើ​ទឹក​​ទន្លេ) ដោយ​មាន​ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ត្រឹមត្រូវ។ តម្លៃ​ហែល​ទឹក មនុស្ស​ធំ​ត្រូវ​បង់​ថ្លៃ ៤ពាន់​រៀល និង​​​​​​ក្មេង ២ពាន់​រៀល”។

មិន​តែ​ប៉ុណ្ណោះ រមណីយដ្ឋាន​មួយ​នេះ មាន​ផ្ទះ​ខ្មែរ​សម្រាប់​ជួល​ជូន​ទេសចរ ដែល​ចង់​ស្នាក់​នៅ​នា​ពេល​យប់ ដោយ​មាន​សន្តិសុខ​យាមកាមត្រឹមត្រូវ។ ​​​មួយ​យប់​មាន​តម្លៃ​​ប្រហែល ១០ ដុល្លារអាមេរិក។ ក្រៅ​ពី​នេះ​ភ្ញៀវ​អាច​​មើល​សត្វ​ស្រុក​ សត្វ​​ព្រៃ​ផ្សេងៗ​រួម​​​​មាន មាន់ កំប្រុក សារិកាកែវជាដើម​ដើម្បី​​កម្សាន្ត​អារម្មណ៍។

រមណីយដ្ឋាន​ដែល​ស្ថិត​នៅ​​លើ​កោះឧកញ៉ាតី​នេះ បើក​ដំណើរការ​នៅ​ម៉ោង ៧ ព្រឹក រហូត​ដល់​ម៉ោង ៥ ល្ងាច ហើយ​​តម្លៃ​​សំបុត្រ​ចូល​​ទស្សនា​សម្រាប់​ខ្មែរ​គឺ ២ពាន់​រៀល ​និង​ ​១ ដុល្លារ​ ​​​សម្រាប់​​ជន​​បរទេស។ ថ្ងៃ​ដែល​មាន​ភ្ញៀវ​មក​ទស្សនា​ច្រើន គឺ​ថ្ងៃ​ចុងសប្ដាហ៍ និង​ថ្ងៃ​បុណ្យ​ទាន​ធំៗ៕ ​

អាងហែលទឹកធ្វើក្នុងទន្លេ

ចុចអាន៖ រមណីយដ្ឋាន​ក្បាល​ទឹក ​ទើប​បង្កើត​ថ្មី តែ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​​ច្រើន​កុះករ

អត្ថបទ៖ អ៊ុំ សុភក្តិ