សាលា​រាជធានី​​ជំរុញ​ឲ្យ​ទម្លាក់​ខ្សែ​កាប​​​លើ​អាកាស​មក​​បង្កប់​ក្នុង​ដី​​វិញ​​ដើម្បី​សោភណភាព​ក្រុង

សាលា​រាជធានី​​ជំរុញ​ឲ្យ​ទម្លាក់​ខ្សែ​កាប​​​លើ​អាកាស​មក​​បង្កប់​ក្នុង​ដី​​វិញ​​ដើម្បី​សោភណភាព​ក្រុង

សាលា​រាជធានី​ភ្នំពេញ​​​បាន​ប្រជុំ​សម្រេច​​ឲ្យ​ក្រុមហ៊ុន​ខ្សែកាប​អុបទិក ​​ខ្សែ​អ៊ីនធឺណិត​​ ​ខ្សែ​ភ្លើង ​និង​បណ្ដាញ​ទូរសព្ទ​នានា​​ទម្លាក់​ខ្សែ​កាប​របស់​ខ្លួន​ពី​លើ​អាកាស​មក​​បង្កប់​ក្រោម​ដី​វិញ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជា​យថាហេតុ និង​​ដើម្បី​សោភណភាព​ទីក្រុង។ ​

 

​​​​​បើ​តាម​ទំព័រ​ហេ្វសប៊ុក​សាលា​រាជធានី​ភ្នំពេញ ​​​មហាវិថី​ចំនួន ៥ ​រួម​មាន​​មហាវិថី​ព្រះ​នរោត្តម ​មហាវិថី​កម្ពុជា​ក្រោម ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ​មហាវិថី​ម៉ៅសេទុង ​និង​មហាវិថី​ព្រះ​មុនីវង្ស​​នឹង​រៀបចំ​ទម្លាក់​ខ្សែកាប​​នានា​ពី​លើ​អាកាស​ដែល​បង្ក​ភាព​រញ៉េរញ៉ៃ​​មក​បង្កប់​ក្រោម​ដី​វិញ។

 

សាលា​រាជធានី​​ជំរុញ​ឲ្យ​ទម្លាក់​ខ្សែ​កាប​​​លើ​អាកាស​មក​​បង្កប់​ក្នុង​ដី​​វិញ​​ដើម្បី​សោភណភាព​ក្រុង

 

​​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ​​សាលា​រាជធានី​​បាន​ប្រគល់​ភារកិច្ច​ជូន​ ឯកឧត្ដម​ ឃួង ស្រេង ​អភិបាល​រង​រាជធានី​ភ្នំពេញ​ ជួប​ប្រជុំ​បន្ត​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​បណ្ដាញ​លើ​អាកាស​ដើម្បី​ជំរុញ​ការ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ។

 

​ទន្ទឹម​គ្នា​នេះ ​​​ស្ថាប័ន​ខាង​លើ​ក៏​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហការ​ពី​បណ្ដា​អង្គភាព ​និង​ក្រុមហ៊ុន​ទាំង​អស់​​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ខ្សែកាប​​ត្រូវ​ផ្ដល់​ជា​​គម្រោង​មេ (Master Plan) ​​ជូន​មក​សលា​រាជធានី​ភ្នំពេញ​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ និង​ត្រូវ​ផ្ដល់​ទិន្នន័យ​ថ្មី​​ដើម្បី​បញ្ចូល​ជា​រៀងរាល់​ឆ្នាំ៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា
រូបភាព៖ ​​ទំព័រ​​ហ្វេសប៊ុក​សាលា​រាជធានី​ភ្នំពេញ