បុរសចំណាស់​ដែលត្រូវកូនប្រសាកាប់​ជាមួយប្រពន្ឋ ​កូននិងចៅនៅ​ស្រុកចំការលើស្លាប់ព្រឹកមិញ

រាជធានីភ្នំពេញ​ ៖​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ ​បុរសចំណាស់ដែលត្រូវកូនប្រសា​កាប់ជាមួយប្រពន្ឋ ​​កូននិងចៅ២នាក់​​នៅភូមិពែងមាសជើង ឃុំស្ពឺ ​​ស្រុកចំការលើ​កាលពីយប់ថ្ងៃទី៣០វិច្ឆិកា​​ គឺបានស្លាប់នៅម៉ោងជិត៤ទៀបភ្លឺថ្ងៃទី០៤​​ ធ្នូ ២០១៥ ​​នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ។

បុរសដែល​ស្លាប់ឈ្មោះ​ ស្វាយ សាខន​​ អាយុ៦៩ឆ្នាំ ​ជាប្រធានក្រុមប្រឹក្សាឃុំស្ពឺមក​​ពីគណបក្សសង្រ្គោះជាតិ ។

គួររំលឹកថា​ ​​​បុរស​ម្នាក់ក្រោយមានទំនាស់ជា​មួយប្រពន្ឋនិងផឹកស្រាស្វឹង​​បាន​កាប់សម្លាប់ ​​​ឪពុក​​ ​ម្តាយក្មេក ប្រពន្ធ ​និង​កូនស្រី​ ​​​ស្លាប់​៤​នាក់​ និង​របួសធ្ងន់ម្នាក់​​​ ​​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​​កាល​ពីយប់​ថ្ងៃ​ទី​៣០​​ ​វិច្ឆិ​កា ស្ថិត​នៅ​ភូមិ​ពែង​មាស​ជើង​ ​​ឃុំ​ស្ពឺ ស្រុក​ចំការលើ​ ​​​​ ​​​។​ ជនដៃដល់ឈ្មោះ​ ​អេ​ង ធី​ ​​អាយុ​៤៧​ឆ្នាំ ​​​បាន​រត់​គេច​ខ្លួន​​និង​បានធ្វើអត្តឃាត​រត់​ចូល​រថយន្តបុក​កិនស្លាប់នៅ​យប់ថ្ងៃទី០១​ ធ្នូ ២០១៥​នៅស្រុកបារាយណ៍​ ​ខេត្តកំពង់ធំ ។