១​គ្រួសារ​ពុល​សម្លស្ងោរ​ស្ពៃជ្រក់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ មនុស្ស​មួយ​គ្រួសារ​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​ចាស់​, ក្មេង​, ប្រុស​, ស្រី ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ហូប​សម្ល​ស្ងោរ​ស្ពៃជ្រក់ បណ្តាល​ឱ្យធ្វើ​ទុក្ខ​ពុល​ក្អួតចង្អោរ​គ្រប់​ៗ​គ្នា ដែល​ហេតុការណ៍​នេះ កើត
ឡើង កាលពី​វេលា​ម៉ោង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ធ្នូ ២០១៥ ស្ថិត​នៅ​ភូមិ​ក្រឡាពាស់ ឃុំ​បាយ​ដំ​រ៉ាំ ស្រុក​បាណ​ន់ ខេត្ត​បាត់
ដំបង ។

ជំហាន​ដំបូង គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​៩​នាក់​នោះ​ទេ ។ ក្នុង​ចំណោម​៩​នាក់ មាន​៨​នាក់​បាន​ពុល​ខ្លាំង​ជាងគេ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ ។ ប្រភព​បន្ត​ថា គិត​ត្រឹម​វេលា​ម៉ោង​០៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ធ្នូ ២០១៥ នេះ ជន​រង​គ្រោះ​ទាំង​៩​នាក់ បាន​ធូរស្រាល​ហើយ តែ​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ ។

ប្រភព​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​០២ ធ្នូ កន្លង​មក សមាជិក​ក្នុង​គ្រួ​សារបាន​ទៅ​ទិញ​ស្ពៃជ្រក់​ពី​ផ្សារ​មក​ធ្វើ​សម្ល​ស្ងោរ​ហូប​បាយ​ជុំ​គ្នា​ក្នុង​គ្រួសារ​ដូច​ធម្មតា ។ លុះ​នៅ​វេលា​យប់​អធ្រាត្រ ម្នាក់​ៗ​បាន​ចុកពោះ និង​ពុល​ក្អួតចង្អោរ​តែ​ម្តង ហើយ​ត្រូវ​បាន​​គេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ដែរ ។ នៅ​មន្ទីរពេទ្យ ត្រូវ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អះអាង​ថា គឺ​បណ្តាល​មក​ពី​ស្ពៃជ្រក់​តែ​មួយ​គត់ ព្រោះ​ពួក​គាត់​មិន​បាន​ហូប​អ្វី​នោះ​ទេ ។

  • ១​គ្រួសារ​ពុល​សម្លស្ងោរ​ស្ពៃជ្រក់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង已关闭评论
  • 281 views
  • Hide Sidebar
    A+
Publish on:2015/12/04  Category:ក្នុងស្រុក