ប្រពន្ធ​អ្នកចាំទី Man Utd បញ្ចេញ​កំហឹង​ដាក់​ក្លិប​មិន​អញ្ជើញ​ប្ដី​ចូលរួម​ជប់លៀង

ពី​ទ័​រ បាល​ដេ​ស អ្នកចាំទី​ក្លិប Man  Utd បាន​និយាយ​ថា លោក​ជា​កីឡាករ​ដែល​ក្លិប​បាន​បំភ្លេច​ឈ្មោះ​នៅ​ក្នុង​ទឹកដី «​អូ​ល​ត្រេ​ហ្វ​ហ្វ​ត​» ខណៈ​ប្រពន្ធ​កីឡាក​រូប​នេះ បាន​បញ្ចេញ​កំហឹង ដោយ​ប្រើ​ពាក្យ​រិះគន់​ក្នុង​ន័យ​ចំអក​បន្ទាប់​ពី​ឃើញ​ប្ដី​របស់​ខ្លួន​មិន​បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធីជប់លៀង​ក្នុង​កម្មវិធី​សប្បុរសធម៌​ដូច​អ្នក​ផ្សេង ។

អ្នកចាំទី​ក្រុម​ជម្រើសជាតិអេ​ស្ប៉ា​ញ​របស់​ក្លិប Man Utd រូប​នេះ មិន​ត្រូវ​បាន​លោក​ល្វី​វ៉ា​ន់​ហ្គា​ល យកចិត្តទុកដាក់​ទេ​បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​គ្នា​តាំងពី​បើក​រដូវ​កាល​ថ្មី​ៗ ។ ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ពេល​ក្លិប Man Utd រៀបចំ​ពិធីជប់លៀង​ប្រចាំឆ្នាំ​ជាមួយ​អង្គការ UNICEF មិន​បាន​អញ្ជើញ​កីឡាករ​រូប​នេះ​ចូលរួម​ទេ ៕