នី មុន្នីនាថ រកស៊ី​បរាជ័យ​ ​

Sanofi

កាលពី​មួយខែ​មុន តារា​សម្តែង​សម្បូរ​ទឹកភ្នែក នី មុន្នីនាថ បាន​សម្ពោធ​ហាង​មួយ ដែលមាន​ឈ្មោះថា​«​ហាង​វិទ្យាល័យ​បុកល្ហុង​»​ដែលមាន​ការចូលរួម​អបអរសាទរ​ពីស​ណាក់​តារា​ជាច្រើន ដែលជា​មិត្តភក្តិ​របស់​នាង ។ អ្វីដែល​គេ​បានកត់សម្គាល់​នោះ មិនទាន់​ដំណើរការបាន​ស្រួលបួល​ផង ក៏​មានការ​និយាយថា នី មុន្នីនាថ បាន​ដើរ​ចេញពី​ហាង​មួយ​នេះ​។

​មានការ​ឆ្ងល់​ថា ហេតុអ្វី​បានជា នី មុន្នីនាថ សេង​ហាង​នេះ ? ឬមួយ​ក៏​គូ​ស្នេ​ហ៏​របស់​នាង​មិន​ចង់អោយ​នាង​រកស៊ី​ខ្លាច​ហត់នឿយ ? ។ ហាង​«​វិទ្យាល័យ​បុកល្ហុង​»​មាន​ទីតាំង​នៅក្រោយ​រោងកុន​លុ​ច្ស គ្រាន់តែ​លឺឈ្មោះ​ហាង របស់​នី មុន្នីនាថ ភ្លាម ក៏មាន​អារ​ម្ម​ណ៏​ថា ទាក់ទាញ​ចង់ទៅ​ញ៉ាំ​បុកល្ហុង របស់​នាង​ដែរ​។​ហាង​របស់​នាង​បាន បើកសម្ពោធ​កាលពី​ថ្ងៃទី​៣១ ខែកញ្ញា កន្លងទៅ ដោយមាន​ការចូលរួម​ពី​មិត្តភក្តិ​រួម​អាជីព​យ៉ាងច្រើន​កុះករ ។ តាមរយៈ​ទីតាំង និង ការតុបតែង​ហាង គេ​បាន​សន្និដ្ឋានថា ហាង​មួយ​នេះ​ចំណាយ​ដើមទុន​ប្រមាណ​ជាង​មួយ​ម៉ឺន​ដុល្លារ ។

កាលណោះ នី មុន្នីនាថ រំពឹងថា ហាង​វិទ្យាល័យ​បុកល្ហុង​របស់​នាង​និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន ។ ដំណើរការបាន​ប្រមាណ​តែមួយ​ខែ​ប៉ុណ្ណោះ ក៏​មានការ​បង្ហើប​ថា ពេលនេះ នី មុន្នីនាថ បាន​ដកខ្លួន​ចេញពី​ហាង​បុកល្ហុង​នេះហើយ តែ​គេ​មិនដឹង​ច្បាស់​ពី​មូលហេតុ​នោះទេ ។ ប៉ុ​ន្ត​យ៉ាងណា​ហាង​មួយ​នេះ​នៅតែ​ដំណើរ​ការលក់​ដូច​ធម្ម​តា ។ មានការ​និយាយថា មូលហេតុ​ដែល នី មុន្នីនាថ ដើរ​ចេញពី​ហាង​នេះ ដោយសារ​មិនសូវ​ចំណេញ បើ​បន្ត​កាន់តែ​យូរ​កាន់តែ​ខាតបង់​ច្រើន ។ ប៉ុន្តែ​អ្នកខ្លះ​យល់ថា គូ​ស្នេ​ហ៏​របស់​តារា​សម្តែង​សម្បុរ​ស្រអែម​រូបនេះ​ជា​អ្នក​អោយ​ឈប់ ព្រោះ​មិន​ចង់អោយ​នាង​ហត់នឿយ ។

ទាក់ទង​ជាមួយ​រឿងនេះ​អ្នកស្រី សុភា​លី ដែលជា​ម្តាយបង្កើត​របស់ នី មុន្នីនាថ បាន​ទទួលស្គាល់ថា ជាការ​ពិត​កូនស្រី​របស់​អ្នកស្រី​ពិតជា​ដកខ្លួន​ចេញពី​ហាង​«​វិទ្យាល័យ​បុកល្ហុង​»​ពិតមែន​។ ដោយសារ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​មើល​ការខុសត្រូវ ។ ប៉ុន្តែ​មិនមាន​ការខាតបង់​អ្វី​នោះទេ ដោយសារ​ហាង​មួយ​នេះ​មានការ​ចូល​ហ៊ុន​គ្នា​បីនាក់ ។ នៅពេល​យើង​ឈប់​ដក​យកតែ​ហ៊ុន ដែលជា​ចំណែក​របស់​យើង ។ ម្តាយ​របស់ នី មុន្នីនាថ បាន​បន្ថែម​របៀប​ត្អូញត្អែរ​ទៀតថា​«​យើង​ឯណា ទៅ​មាន​លុយ​បួន​ប្រាំ​ម៉ឺន​ដុល្លារ បើក​ជំនួញ​ធំដុំ​ដូច​គេ​នោះ ហើយ​ការឈប់​របស់ អា​នាថ ក៏ គ្មាន​គូ​ស្នេ​ហ៏ ណា​អោយ​នាង​ឈប់​ដែរ​» ។ ដើម្បី​ក្រៅពី​ការងារ​សិល្បៈ​មាន​តារា​ជាច្រើន​បាន​បើក​ជំនួញ​បន្ថែម ដែល​អ្នកខ្លះ​បើកហាង​លក់​សំលៀកបំពាក់ សាឡ​ន​និង​ភោជនីយដ្ឋាន​ជាដើម ។

ក្នុងនោះ ក៏មាន​អ្នកខ្លះ​ជោគជ័យ ហើយ​អ្នកខ្លះ​ក៏​បរាជ័យ ដោយ​ខាត​ប្រាក់​អស់​រាប់ម៉ឺន​ដុល្លារ មានដូចជា ហ៊ុយ ច័ន្ទ រាជ​នី សូ​ដា នី​តា និង មាស ស​ម្ជ​ស្ស ។​ល​។ អ្វីដែល​គេ​ចាប់​អារ​ម្ម​ណ៏​នោះ ទោះបីជា ការងារ​រកស៊ី ដែល​ទើបនឹង​បើក​ដំណើរការ មិនបាន​ទទួលជោគជ័យ​ក៏ពិតមែន តែ នី មុន្នីនាថ មិន​ខ្វាយខ្វល់​អ្វី​នោះទេ ព្រោះ​រាល់ថ្ងៃនេះ នាង​មានការ​ងារ​រវល់​ស្ទើរ​រក​ពេល សម្រាក​គ្មាន​។ ម្តាយ នី មុន្នីនាថ ទទួលស្គាល់ថា នី មុន្នីនាថ មានការ​ងារ​រវល់​ច្រើន​ទាំង​ការថត​រឿង​ចម្រៀង​ខារ៉ាអូខេ​និង​ពិធី​ការិនី​នៅក្នុង​កម្មវិធី​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏ មាន​ទាំង​នៅក្នុង​ក្រុង និង នៅតាម​បណ្តា​ខេត្ត ។ ពេលនេះ នី មុន្នីនាថ កំពុង​ថត​រឿង​« វិស្សមកាល​មរណៈ​»​អោយ​ផលិតកម្ម​ចក្រ វា​ឡ​ពេជ្រ ដោយ​ក្នុងនោះ នាង​សម្តែង​ជា​តួ​ស្រី​រួមជាមួយ​លោក ថៃ ប៊ុននាង ជា​តួ​ប្រុស ។

ក្រៅពីនេះ​មានការ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បីៗ​ជាច្រើន​ដួង​ទៀត មានដូចជា ស្រី​ស្អាត ថន លក្ខិណា អេ​ន យ៉ា​ដាវ ឆៃ លីដា​ឡែ​ន ចាន់ តារា​ទី លោក សាយ សៀ​រ៉ា និង​លោក ហម ឈ​រ៉ា ជាដើម ។ នៅ ក្នុង​សាច់រឿង​នាង​សម្តែង​ជា​តួ​និស្សិត​ស្រី ហើយក៏​ចេះ​ក្បាច់ល្បុកតោ​ផងដែរ ។ បើតាម​គម្រោង​រឿងនេះ​ថត​ប្រមាណ​ជាង​មួយខែ ។ នី មុន្នីនាថ ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង ដែលមាន​សមត្ថ ភាព​សម្តែង​ល្អ ជាពិសេស​តួ​កំសត់​យំយែក ។ សម្រាប់​ឆ្នាំ ២០១៥ នេះ នាង​ថត​រឿង​បាន​ប្រមាណ ៦ រឿង ដែលមាន​ទាំង​រឿង​ដុំ​និង​រឿង​ភាគ។ មួយរយៈ​ចុងក្រោយ​នេះ គេ​កម្រ​ឃើញ នី មុន្នីនាថ ចេញ ទៅ​សម្តែង​នៅក្រៅ​ប្រទេស​ដូច​មុន​ណាស់។

ប៉ុន្តែ​យ៉ាងណា​ម្តាយ​របស់ នី មុន្នីនាថ បាន​ប្រាប់ថា សម្រាប់ ឆ្នាំ ២០១៦ ខាងមុខនេះ នី មុន្នីនាថ មាន​គម្រោង​ថត​រឿង​អោយ​អ្នកស្រី ពាន់ ភួង​បុ​ប្ជា ហើយ​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​មួយខែ ។ អ្នកស្រី​សុភា​លី​បញ្ជាក់ថា មូលហេតុ ដែល អា​នាថ មិន​ចេញទៅ​ក្រៅប្រទេស​នៅ​ឆ្នាំនេះ ដោយសារ​នាង​មាន​ការងារ​ក្នុងស្រុក​ច្រើន មិនមែន​ដោយសារ​គូ​ស្នេ​ហ៏ ហាមឃាត់ ដូច​គេ​និយាយ​កន្លងមក​នោះទេ ។ គេ​នៅ​ចាំបាន​ថា ក្រោយពី​ជួបប្រទះ​រឿងរ៉ាវ​ស្នេហា​ជា​បន្តបន្ទាប់ នី មុន្នីនាថ តែងតែ​ទុកអោយ​ម្តាយ​ជា​អ្នកនាំពាក្យ​ជំនួស​។​ហើយ​ក្រោយពី​បែកបាក់​ជាមួយ​លោក កែវ កុសល នោះ នី មុន្នីនាថ ក៏​ងា​កម​កសាង ស្នេ​ហ៏​ជាមួយ​លោក សូឡី ជា​អ្នករស់នៅ​សហរដ្ឋអាមេរិក ហើយ ចំណង​ស្នេ​ហ៏ របស់​អ្នក​ទាំងពីរ​ក៏មាន​ការដឹងលឺ​ពី​សំណាក់​ចាស់ទុំ​ផងដែរ ។

ប៉ុន្តែ​ចុងក្រោយ​នេះ​ក៏​មានការ​បង្ហើប​ថា ចំណង​ស្នេហ៍ នី មុន្នីនាថ​និង លោក​សូ ឡាំង មិនសូវ​ស្អិតល្មួត​ដូច​មុន​នោះឡើយ ។ ប៉ុន្តែ​ម្តាយ នី មុន្នីនាថ នៅតែ ចេញមុខ​អះអាងថា ចំណង​ស្នេ​ហ៏ នី មុន្នីនាថ គ្មានអ្វី​ប្រែប្រួល​នោះឡើយ ។ មិនយូរ​ទេ កូនស្រី របស់​អ្នកស្រី និង រៀបការ​ទៅតាម​ប្រពៃណី​ខ្មែរ ។ «​មូលហេតុ​ដែល អា​នាថ មិនទាន់​ចង់​រៀបការ​ក្នុង​ពេលនេះ ដោយសារ​ស្តាយ​ឪ​កាស​ការងារ​ដែល​កំពុង​តែ​មករក​នាង​ច្រើន ។ ណាមួយ​ខាង​ប្រុស​ក៏​គេ​យល់ព្រម និង ជឿជាក់​លើ​យើង​ដែរ​» ។ ទាំងនេះ​ជា ការរៀបរាប់​របស់​ម្តាយ នី មុន្នីនាថ ។ ក្រោយពី​មាន​ស្វាមី នី មុន្នីនាថ មានបំណង​ចាកចេញ​ពី​ការងារ​សិល្បៈ ។ សុធា​រៈ​

 

​ ​ ​ ​ ​ ​ ​

Related