Fan មួយ​ចំនួន​មិន​ពេញ​ចិត្ត​ការ​រៀប​ចំ​របស់​ Mnet ដោយ​ឲ្យ​​​តារា​នៅ YG សម្ដែង​យូរ​ជាង​តារា​ផ្សេង


Fan មួយ​ចំនួន​មិន​ពេញ​ចិត្ត​ការ​រៀប​ចំ​របស់​ Mnet ដោយ​ឲ្យ​​​តារា​នៅ YG សម្ដែង​យូរ​ជាង​តារា​ផ្សេង

កម្មវិធី​ប្រគល់​ពាន​រង្វាន់​​​ប្រចាំ​ឆ្នាំ​ផ្នែក​តន្ត្រី​​​របស់​កូរ៉េខាងត្បូង Mnet Asian Music Awards 2015 កាល​ពី​ថ្ង​ទី​ ២ ខែធ្នូ​នៅ​ហុងកុង​ មិន​ត្រឹម​តែ​ទទួល​ការ​សរសើរ​ច្រើន​ទេ ប៉ុន្តែ​ក៏​មាន​ការ​រិះគន់​មួយ​ចំនួន​ពី​សំណាក់​អ្នក​គាំទ្រ​ផង​ដែរ។

 

Fan មួយ​ចំនួន​មិន​ពេញ​ចិត្ត​ការ​រៀប​ចំ​របស់​ Mnet ដោយ​ឲ្យ​​​តារា​នៅ YG សម្ដែង​យូរ​ជាង​តារា​ផ្សេង

 

បន្ទាប់​ពី​បញ្ចប់​កម្មវិធី​ប្រគល់​ពាន​រង្វាន់ មាន​អ្នក​គាំទ្រ​​មិន​សប្បាយ​ចិត្ត​នឹង​​ការ​​រៀបចំ​របស់​ទូរទស្សន៍​ Mnet ដោយ​ឲ្យ​ពេលតារា​ក្នុង​ផលិតកម្ម YG ចេញ​សម្ដែង​យូរ​ជាង​តារា​ដទៃ។ នៅ​ពេល​ថ្មី​ៗ​នេះ គេហទំព័រ Instiz បាន​បញ្ចេញ​បញ្ជី​តារាង​រៀប​ចំ​ពេលវេលា​​សម្រាប់​ឲ្យ​សម្រាប់​តារា​ឡើង​សម្ដែង​លើ​​ឆាក​កម្មវិធី MAMA។ ​​​​
​ 

ពួក​អ្នក​គាំទ្រ​ទាំង​នោះ​មាន​បញ្ចេញ​មតិ​ថា ក្រុម GOT7 បាន​បញ្ចេញ​អាល់ប៊ុម​ដល់​ទៅ​៣​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​ពូក​គេ​មាន​ពេលវេលា​តែ​ជាង​៣​នាទី​សម្រាប់​សម្ដែង ខណៈ​ក្រុម​នារី Red Velvet បញ្ចេញ​​ចម្រៀង​ទាំង​អស់​ក្នុង​អាល់ប៊ុម​របស់​ពួក​គេ ប៉ុន្តែ​អ្នក​រៀបចំ​មិន​ឲ្យ​ឱកាស​ឲ្យ​ពួក​គេ​សម្ដែង​សោះ។

 
ងាក​មក​តារា​ចម្រៀង​ក្នុង​ផលិតកម្ម YG ដូច​ជា 2NE1, iKON និង Bigbang សុទ្ធ​តែ​​​មាន​ពេល​សម្ដែង​ជិត ​និង​ជាង​១០​នាទី។ ទាក់ទង​នឹង​បញ្ហា​នេះ​នា​ពេល​កន្លង​ទៅ​មុន​កម្មវិធី MAMA ប្រារព្ធ ទូរទស្សន៍ ​Mnet ធ្លាប់​មាន​បញ្ហា​​ជា​មួយ​​ផលិតកម្ម SM ទាក់ទង​​​នឹង​ការ​ឲ្យ​តារា​របស់​ពូក​គេ​ចូលរួម​កម្មវិធី ស្រប​ពេល​ដែល​ផលិតកម្ម FNC បាន​បដិសេធ​​ការ​អញ្ជើញ​​។
 

Fan មួយ​ចំនួន​មិន​ពេញ​ចិត្ត​ការ​រៀប​ចំ​របស់​ Mnet ដោយ​ឲ្យ​​​តារា​នៅ YG សម្ដែង​យូរ​ជាង​តារា​ផ្សេង
 

ពេល​វេលា​សម្រាប់​តារា​សម្ដែង​នៅ MAMA៖

GOT7 – ៣:៤១
BTS – ៤:១៤
BTS & GOT7 – ២:៣៤
Monsta X & Seventeen – ៨:៥០
Park Jin Young – ៦:៣៥
2NE1 – ៩:៣៥
iKON – ១០:១០
EXO – ១៣:១០
SHINee – ៧:១៨
Taeyeon – ៣:២៣
Bigbang – ១២:៤៥
F(x) – ៣:៣០
F(x) & Pet Shop Boys – ៣:២៤

 
ចុចអាន៖Taeyang អន់​ចិត្ត​​នឹង​តារា​ដ៏​ទៃ​​នាំ​គ្នា​ដើរ​ចេញ​ពេល ​BIGBANG ​ឈ្នះ​ពាន ​“Artist of the Year”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ koreaboo