ព្រាប​ សុវត្ថិ​ ឈាន​មក​និពន្ធ​បទ​ថ្មី​ខ្លួន​ឯង​ ត្រៀម​ចេញ​ឆាប់​ៗ

ព្រាប​ សុវត្ថិ​ ឈាន​មក​និពន្ធ​បទ​ថ្មី​ខ្លួន​ឯង​ ត្រៀម​ចេញ​ឆាប់​ៗ

កំពូល តារា​ចម្រៀង​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រាម សុវត្ថិ បាន​ឈាន​មក​និពន្ធបទ​​ចម្រៀង​ច្រៀង​ខ្លួន​ឯង ដោយ​ថ្មីៗ​នេះ​បាន​និពន្ធ​បទ​ចម្រៀង​រួម​​គ្នា​ជាមួយ​​លោក សួន​ ពិសិទ្ធ មាន​ចំណង​ជើង​ថា​ “អ្នកណា​ ចុច​ Like ទាន់​?”។ លោក​ប្រាប់​ថា ធ្វើ​​ឲ្យ​ទាន់​សម័យ​កាល​ថ្មី​សម័យ​​ហ្វេសប៊ុក ដោយ​​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​ប្រិយ​មិត្ត​កាល​លោក​ច្រៀង​ថ្ងៃ​បុណ្យ​អ៉ុំទូក​​​ដែរ​។​​

 

ព្រាប​ សុវត្ថិ​ ឈាន​មក​និពន្ធ​បទ​ថ្មី​ខ្លួន​ឯង​ ត្រៀម​ចេញ​ឆាប់​ៗ

 

សុវត្ថិ ថ្លែង៖ “បទ​នេះ​​មិន​ទាន់​ចេញ​លក់​លើ​ទីផ្សារ​ទេ ប៉ុន្តែ​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​​ ។សម្រាប់​ភ្លេង បារ៉ូល ជា​ការ​តាក់​តែង​ឡើង​របស់​បង និង លោក ​សួន​ ពិសិដ្ឋ។ បង​ធ្វើ​ឡើង​សម្រាប់​សម័យ​កាល​នេះ​ដែរ​អូន បង​បាន​ច្បិច​យក​ចំណុច​ត្រង់​ណា​មួយ​ដែល​មនុស្ស​សព្វ​ថ្ងៃ​កំពុង​ចាប់​អារម្មណ៍​”។

 

តាម​ពិត​មិន​មែន​ជា​រឿង​ថ្មី​ឡើយ ម្ចាស់​បទ​ “ប៉ាដឹង​ប៉ាវៃ” បន្ត​ឲ្យ​ដឹង​ថា​ លោក​ធ្លាប់​បាន​និពន្ធ​បទ​ចម្រៀង​ខ្លួន​ឯង​បាន​ច្រើន​បទ​រួច​មក​ហើយ ប៉ុន្តែ​លោក​មិន​ចាំ​ថា​មាន​ចំណង​ជើង​អ្វី​ខ្លះ​នោះ​ទេ​។ ទោះ​ជា​យ៉ាង​ណាមាន​បទ​ចម្រៀង​មួយ​ដែល​លោក​ចាំ​មិនភ្លេច​គឺ ” មាន​ថ្មី​ម្ដេច​មិន​ប្រាប់” បទ​ដែល​លោក​និពន្ធ​ខ្លួន​ឯង​អំឡុង​ឆ្នាំ​ ៩០ ជា​បទ​ដែល​ល្បី​ខ្លាំង រហូត​មក​ដល់​បច្ចុប្បន្ន​​ក៏​នៅ​តែ​ទទួល​ការ​គាំ​ទ្រ។

 

ព្រាប​ សុវត្ថិ​ ឈាន​មក​និពន្ធ​បទ​ថ្មី​ខ្លួន​ឯង​ ត្រៀម​ចេញ​ឆាប់​ៗ

 

តួ​ឯក​ប្រុស​ក្នុង​រឿង​ “នេសាទ​ក្រពើ”​ លោក​បាន​លើក​ឡើង​​ថា​ ​សព្វ​ថ្ងៃ​នេះ​ជា​វេលា​ថ្មី​នៃ​ការ​រួប​រួម​គ្នារវាង​លោក​ ​និង​បណ្តា​សិល្បករ​ដទៃក្នុង​ការ​និពន្ធ​​បទ​ចម្រៀង​ថ្មីៗ ​សម្រាប់​តម្រូវ​ការ​ទី​ផ្សារ​បទ​ចម្រៀង​។ ជានិច្ចកាល​ ក្រុម​ហ៊ុន​​តែង​តែ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​មាន​សមត្ថភាព អាច​និពន្ធ​បទ​ចម្រៀង​បានផង​ដែរ​។

លោក ថ្លែង៖ “​ខាង​ក្រុម​ហ៊ុន​ សប្បាយ​ចិត្ត​ណាស់​ បើ​សិន​ជា​ពួក​បង​​មាន​សមត្ថភាព​អាច​និពន្ធ​បទ​ដោយ​ខ្លួន​ឯង ព្រោះ​ឥឡូវ​រាល់​ស្នាដៃ​និពន្ធ​ថ្មី​របស់​កូន​ខ្មែរ​ គឺ​ពួក​យើង​គាំ​ទ្រ ​ទាំង​អស់​គ្នា”។

 

ទៀត​សោត​ លោក ព្រាប សុវត្ថិ​ បញ្ជាក់​ថា​ រាល់​បទ​ចម្រៀង​​​នីមួយៗ​មិន​មែន​ចេះ​តែ​អាច​និពន្ធ​បាន​ ហើយ​ចេញ​បាន​នោះ​ទេ​ ពេល​ខ្លះ​ទាម​ទារ​អារម្មណ៍​​ដែរ បើសិន​ជា​អារម្មណ៍​មិន​ល្អ​ នោះ​បទ​ចម្រៀង​ចេញ​មក​ក៏​មិន​សូវ​មាន​ឥទ្ធិពល​ដែរ ពោល​គឺ ​មិន​សូវ​ចាក់​ចំ​ដល់​បេះដូង​ទស្សនិកជន៕

 

 

 អម្ពរ ទេវី ចង់​បាន​ភាគ​លាភ​ពី​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ខ្លួន​ឡើង​វិញ

រឿង​កំប្លែង​ខ្លី “ពេទ្យឆ្កួត” ពី ថន ស្រីណៃ

 

 

អត្ថបទ៖ ថា ម៉ាលីដា