បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

ផលិតកម្ម  Red Picture ទើប​បាន​ក្រុង​ពាលី​រឿង​ថ្មី “ទង់ព្រលឹង” កាលពី​ម្សិលមិញ​បន្ទាប់​ពី​ស្នាដៃ​ទី​១ “ភូមិ​អត់​មនុស្ស” ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើសលប់​ដែល​អាច​រក​ចំណូល​បាន ៣០ ម៉ឺន​ដុល្លារ។

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

លោក ឌៀប សុវណ្ណរ៉ា ចាងហ្វាង​ផលិតកម្ម Red Picture បាន​និយាយ​មក​កាន់​អ្នក​សារព័ត៌មាន​ថា “ក្រោយពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​លើក​ដំបូង ផលិតកម្ម​យើង​ក៏​បាន​សម្រេច​ចេញ​ថត​ខ្សែ​ភាពយន្ត​ថ្មី​មួយ​ទៀត​នៅ​ពេល​នេះ ​ដែល​គ្រោង​ចំណាយ​ទុន​ផលិត​ប្រមាណ​ពី​៤ ទៅ​៥​ម៉ឺន​ដុល្លារ។” បុរស​វ័យ ៣០ ឆ្នាំ​ជាង​រូប​នេះ​បាន​បន្ថែម​ទៀត​ ថា​ស្នាដៃ​ទី​មួយ​រឿង “ភូមិ​អត់​មនុស្ស” ទទួល​បាន​ការ​គាំទ្រ​ច្រើន ដូចនេះ​ហើយ​សម្រាប់​រឿង​បន្ទាប់​នេះ លោក​នៅ​តែ​សង្ឃឹម​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ទស្សនិកជន​ដដែល។

មូលហេតុ​ដែល​ធ្វើឲ្យ​ចាងហ្វាង​ផលិតកម្ម​ខាង​លើ​អះអាង​បែបនេះ​ព្រោះ “ទង់ព្រលឹង” គឺ​នៅ​តែ​មាន​តារា​ល្បី​ឈ្មោះ​ក្នុង​​ក្នុង​រឿង “ភូមិ​អត់​មនុស្ស” មក​ចូលរួម​សម្ដែង​ដដែល និង​បាន​បន្ថែម​តួ​ស្អាត​ៗ​ថ្មី ហើយ​មាន​សមត្ថភាព​មកជាច្រើន​ទៀត​​ដូចជា អ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍  ប៊ីអាយជី នាយ​គ្រឿន នាយ​ក្រូច នាយ​ចឺម អ្នកនាង ប៉ោងប៉ោង ឌីជេ​ក្ដិប កញ្ញា No More សុវណ្ណ រ៉ាផា លោក លឹម រដ្ឋា និង ស៊ឹម សុភណ្ឌ័ ជាដើម។

ចំណែក​តួឯក​ស្រី​ថ្មី​ក្នុង​រឿង​នេះ​កញ្ញា សុវណ្ណ រ៉ាផា បាន​និយាយ​ថា ​រូប​នាង​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់ ព្រោះ​នេះ​ជា​លើក​ដំបូង​របស់​នាង​ដែល​បាន​ក្ដោប​តំណែង​នេះ​បាន។ ក្មួយស្រី​លោក សាវិន ហ្វីលីព បាន​បន្ត​ទៀត​ថា “ខ្សែភាពយន្ត​នេះ​ គឺ​ផលិត​ត្រូវ​នឹង​ទីផ្សារ​ភាពយន្ត​បច្ចុប្បន្ន​សម្រាប់​យុវវ័យ  និង​​មាន​បង្កប់​ទស្សនៈ​អប់រំ​ច្រើន។”

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

លោក ឌៀប សុវណ្ណរ៉ា បាន​បន្ត​ទៀត​ថា​ រឿង​ថ្មី​នេះ​គឺ​មាន​លក្ខណៈ​បែប​កំប្លែង ​រន្ធត់ និង​ចំណាយ​ពេល​ជាង​២​ខែ​ទាំង​ថត និង​កាត់​ត​ដើម្បី​អាច​ដាក់​បញ្ចាំង​បាន​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រលាញ់​ឆ្នាំ​ក្រោយ​នេះ៕

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

បន្ទាប់ពី​ស្នាដៃ​ដំបូង​បាន ៣០ ម៉ឺន​ដុល្លារ Red Picture បញ្ចេញ​ស្នាដៃ​ទី​ពីរ

អត្ថបទ៖ទ្រី រ៉ាវី