​Nissan Navara ពន្លះ​រនាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​ច្រើន​កង់​នៅ​ផ្លូវ​កម្ពុជា​ក្រោម

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹង​ជោក​បាន​បើក រថយន្ត Nissan Navara ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-1250 មួយគ្រឿង​បុក​រនាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​ច្រើន​កង់ ចំណែក​រថយន្ត​ខូច​ខ្ទេច​មួយ​កំណាត់​មុខ និង​ធ្លាយ​កង់​ខាងឆ្វេង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង ១ និង​១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិត​តាមផ្លូវ​កម្ពុជា​ក្រោម ជិត​ស្តុ​ប DN ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ ៧​មករា​។​

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅ​ម៉ោង​កើតហេតុ​ខាងលើ​គេ​បានឃើញ​រថយន្ត Nissan Navara បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​មិត្តភក្តិ​ម្នាក់ទៀត បើក​លើផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​កន្លែងកើតហេតុ រថយន្ត​បាន​រេ​ចង្កូត ទៅបុក​ថ្ម​ចែក​ទ្រូងផ្លូវ​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន បាន​ឡើង​ទៅបុក​ដើមឈើ ដែល​ដុះ​នៅមុខ​ផ្ទះ​របស់គេ​ទៀត ទើប​ធ្វើ​ឲ្យ​រថយន្ត​ឈប់​គាំង​នៅ​ទីនោះ​តែម្តង ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ និង អ្នករួមដំណើរ ជាមួយ​រងរបួស​នោះទេ​។​

​ក្រោយ​កើតហេតុ​រថយន្ត ត្រូវបាន​កម្លាំង​ជំនាញ ចុះមក​វាស់វែង និង ស្ទួ​ច​យកទៅ​រក្សាទុក នៅ​កា​រិ​យា​ល​យ័​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕