ដកប្រធានមណ្ឌល សុខភាពកាចាញចេញ ពីតំណែងក្រោយពី ស្រ្តីម្នាក់សម្រាលកូនខ្លួនឯងលើបង់

ខេត្តរតនគិរី៖ ក្រោយពីមានសាសរព័ត៌មាន និងទូរទស្សន៍បានចុះផ្សាយ អំពីរឿងស្រី្តម្នាក់សម្រាលកូន លើបង់អង្គុយរង់ចាំដោយខ្លួនឯង កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលស្ត្រីសម្រាលកូននោះមាន ឈ្មោះ វ៉ាត់ វ៉ាត អាយុ២៤ឆ្នាំមុខរបរមេផ្ទះ និងមានប្តីឈ្មោះ ណែត រិត ប្រកបរបរកម្មករជៀជ័រ នៅស្រុក បរកែវ នាងបានកើតកូនទី៣របស់នាង មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបាលុង ឥឡូវនេះប្រធានមណ្ឌលសុខភាព កាចាញត្រូវបានថ្នាក់លើដកចេញ ពីតំណែង។

អនុប្រធាមន្ទីរសុខភិបាលខេត្ត លោក លី ច័ន្ទរិទ្ធ បានប្រាប់ឱ្យដឹងថា ការដែលថ្នាក់លើសម្រេចដក តំណែងប្រធានមណ្ឌលរូបនេះ បន្ទាប់ពីខាងមន្ទីរចុះទៅធ្វើការស្រាវជ្រាវ ដល់ផ្ទះស្រ្តីរងគ្រោះនិងមណ្ឌលសុខភាពកាចាញតែម្តង ។

លោកថា ចាប់ពីពេលនេះតទៅមន្ទីរនឹងរិតបណ្តឹងតាមមណ្ឌលសុខភាព ទាំងអស់ក្នុងខេត្ត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ជាពិសេសស្ត្រី មានផ្ទៃពោះ ដោយមិនរើសអើងវណ្ណៈឡើយ។ លោកអនុប្រធានបញ្ជាក់ថា ប្រធានមណ្ឌលសុខភាពកាចាញដែលត្រូវបានបញ្ចប់តំណែង មានឈ្មោះ គីង សារ៉ាត់ ត្រូវបានថ្នាក់លើសម្រេចដកតួនាទីកាលពីរសៀលថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥។

គូររំលឹកថា មណ្ឌលសុខភាពកាចាញមានទីតាំង ក្នុងក្រុងបាលុង ហើយកាលពីវេលា ម៉ោង៤ទាបភ្លឺ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ មានស្រ្តីម្នាក់បានសម្រាល កូននៅលើបង់ ខណៈដែលស្រ្តីរូបនោះទៅដល់មណ្ដលសុខភាពហើយ ពុំមានគ្រូពេទ្យ ណាម្នាក់ប្រចាំការ ស្រ្តីសម្រាលកូនដោយខ្លួនឯងខាងលើ បានទទួលអំណោយ ពីខាងមន្ទីរសុខភិបាលនូវថវិកាចំនួន២០ម៉ឺនរៀល អង្ក២០គីឡូក្រាម និង ត្រីខមួយយួ៕

ដកប្រធានមណ្ឌល សុខភាពកាចាញចេញ ពីតំណែងក្រោយពី ស្រ្តីម្នាក់សម្រាលកូនខ្លួនឯងលើបង់

ដកប្រធានមណ្ឌល សុខភាពកាចាញចេញ ពីតំណែងក្រោយពី ស្រ្តីម្នាក់សម្រាលកូនខ្លួនឯងលើបង់

ដកប្រធានមណ្ឌល សុខភាពកាចាញចេញ ពីតំណែងក្រោយពី ស្រ្តីម្នាក់សម្រាលកូនខ្លួនឯងលើបង់