បង្ហាញមុខសញ្ញា ជួញដូរគ្រឿងញៀនដ៏ធំម្នាក់ នៅភ្នំពេញ

ភ្នំពេញ៖ មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានថ្លែងះអាងថា សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលអ្នកជួញគ្រឿងញៀនដ៏ធំម្នាក់ នៅភ្នំពេញ ជាមួយនឹងវត្ថុតាង។

ថ្លែងនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃ សុក្រទី៤ ខែធ្នូ ឆ្នាំ២០១៥ នាស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លោក វីរៈសេនីយ៍ទោ អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានថ្លែងថា ជនសង្ស័យ ឈ្មោះ ទា មិនា អាយុ ៣៥ ឆ្នាំ មុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានឃាត់ខ្លួន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៣និង៣០រសៀល នៅត្រង់ចំណុចខាងត្បូង របងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ។

ដោយឡែក របាយការណ៍ពីសមត្ថកិច្ច ឲ្យដឹងថា សមត្ថកិច្ចបានចាប់យកបានសម្ភារៈ-វត្ថុតាង និងមធ្យោបាយ ធ្វើសកម្មភាព មួយចំនួនដូចជា៖ ១-ក្រាមពណ៌សគ្មានប្រតិកម្មជាមួយតេស្ត ទម្ងន់ ១៦៥,៥៥ក្រាម។២ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន៧០គ្រាប់ ប្រភេទមេតំហ្វេតាមីន ទម្ងន់ ២៥,២០ក្រាម ។ ៣-ថ្នាំគ្រាប់បន្ទះពណ៌ក្រហម មានគ្រាប់ពណ៌លឿង ចំនួន៩២គ្រាប់ ប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៧,២៣ក្រាម។ ៤-ថ្នាំដបម៉ាក Pokscheចំនួន៤ដប ប្រភេទមេតំហ្វេតាមីន គិតទាំងដប ទាំងសំបក មានទម្ងន់ ១៥៨,៨៤ក្រាម។ ៥- សំបកថង់ សម្រាប់វេចខ្ចប់គ្រឿងញៀន មួយចំនួន។ ៦-ជញ្ចឹងថ្លឹង គ្រឿងញៀនចំនួ១ និងកាបូបចំនួន២។ ៧-រថយន្ត១គ្រឿងម៉ាក Mini ពណ៌លឿងពាក់សា្លកលេខ ភ្នំពេញ 2AA-9558។

ជាមួយគ្នានេះ ភ្លាមៗក្រោយការឃាត់ខ្លួន សមត្ថកិច្ច ក៏ទៅបានឆែកផ្ទះជនសង្ស័យ ចាប់យកបាននូវលិខិតឆ្លងដែនរបស់ ឈ្មោះ ទា មិនា ចំនួន១ច្បាប់ គ្រាប់កាំភ្លើង AK ចំនួន២៩គ្រាប់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

យ៉ាងណាក៏ដោយលោក វីរៈសេនីយ៍ទោ អេង សោភា ឲ្យដឹងថា “ការិយាល័យយើង បានរៀបចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែបក្ខពួក ដែលកំពុងគេចខ្លួន សមត្ថកិច្ចយើង កំពុងតែបន្ត ធ្វើការស្វែងរក ចាប់ខ្លួនជាបន្តទៀត”៕

បង្ហាញមុខសញ្ញា ជួញដូរគ្រឿងញៀនដ៏ធំម្នាក់ នៅភ្នំពេញ

បង្ហាញមុខសញ្ញា ជួញដូរគ្រឿងញៀនដ៏ធំម្នាក់ នៅភ្នំពេញ

បង្ហាញមុខសញ្ញា ជួញដូរគ្រឿងញៀនដ៏ធំម្នាក់ នៅភ្នំពេញ