លី​បង់ ៖ ឪពុក​ជា​ជនភៀសខ្លួន​ស៊ី​រី​ដែល​ធ្លាប់​ពរ​កូន លក់​ប៊ិច​តាមផ្លូវ បើកហាង​ដល់​ទៅ​បី​

​ឪពុក​ជា​ជនភៀសខ្លួន​ស៊ី​រី​ម្នាក់​ដែល​ត្រូវគេ​ថត​បាន​ពេល​កំពុង​ពរ​កូន​លក់​ប៊ិច​នៅតាម​ដង​វិថី​ក្នុង​រដ្ឋធានី Beirut ប្រទេស​លី​បង់​នោះ ពេលនេះ បាន​បើកហាង​ដល់​ទៅ​បី​ក្នុងពេល​តែមួយ ក្រោយពី​មាន​យុទ្ធនាការ​រៃអង្គាសប្រាក់​ពី​សម្បុរ​សជន​បាន​ចំនួន ១៩១ ០០០ ដុល្លារ​។​

​លោក Abdul Halim al-Attar អាយុ ៣៣ ឆ្នាំ​បាន​បើកហាង​លក់​នំប៉័ង​មួយ​ក្នុង​រដ្ឋធានី Beirut កាលពី​ពីរ​ខែ​មុន​។ មិនតែប៉ុណ្ណោះ នៅជាប់​ហាង​នោះ លោក​បាន​បើកហាង​លក់​សាច់​អាំង និង​អាហារ​ដ្ឋា​ន​ដ៏​តូច​មួយទៀត​ផងដែរ ដោយ​ជួល​បុគ្គលិក​ជា​ជនភៀសខ្លួន​ស៊ី​រី​ដូចជា​រូបលោក​ទាំងអស់​ចំនួន ១៦ នាក់​។​
លី​បង់ ៖ ឪពុក​ជា​ជនភៀសខ្លួន​ស៊ី​រី​ដែល​ធ្លាប់​ពរ​កូន លក់​ប៊ិច​តាមផ្លូវ បើកហាង​ដល់​ទៅ​បី​
​គួររម្លឹកថា រូបថត​របស់​ជនភៀសខ្លួន​រូបនេះ​ដែល​បាន​ពរ​កូនស្រី​ដេកលក់​នៅលើ​ស្មា ដើរ​លក់​ប៊ិច​ក្រោម​កម្តៅថ្ងៃ​ដ៏​ក្តៅហែង បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក​រំជួលចិត្ត កាលពី​រដូវក្តៅ​កន្លងទៅនេះ​។ បន្ទាប់មក ក៏មាន​ថវិកា​របស់​សម្បុរ​ជន​ជួយឧបត្ថម្ភ​ដល់​រូបលោក​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ រហូតមកទល់​ពេលនេះ លោក​ទើបតែ​បានទទួល​ថវិកា ៤០ % នៃ​មូលនិធិ​សម្បុរ​ជន​ប៉ុណ្ណោះ ដោយសារតែ​ភាពស្មុគស្មាញ​នៃ​ប្រព័ន្ធ​ធនាគារ​នៅ​លី​បង់ ហើយក៏​មិនដឹងថា ពេលណា​ទើប​លោក​អាច​ទទួលបាន​ថវិកា​គ្រប់​ចំនួន​នោះដែរ​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​មូលនិធិ​មួយចំណែក​តូច​នោះបាន​ជួយ​កែខៃ​ជីវិត​របស់លោក​ឲ្យ​ល្អ​ប្រសើរឡើង​យ៉ាង​ឆាប់រហ័ស​ដែរ​។ បុរស​កូន​ពីររូប​នេះ​បាន​និយាយថា​៖ « វា​មិន​ត្រឹមតែ​បាន​កែប្រែ​ជីវិត​របស់ខ្ញុំ និង​កូនៗ​របស់ខ្ញុំ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​កែប្រែ​ជីវិត​របស់​ជនភៀសខ្លួន​ស៊ី​រី​ដែល​ខ្ញុំ​ជួល​ឲ្យ​ធ្វើការ​ផងដែរ »​។​

​ទោះជា​យ៉ាងណាក្តី លោក Abdul Halim al-Attar និង​បុគ្គលិក​ទាំង ១៦ នាក់​របស់លោក ចាត់ទុកជា​មនុស្ស​មាន​សំណាង​ដែលមាន​ការងារ​ធ្វើ​នៅ​លី​បង់ ខណៈដែល​ជនភៀសខ្លួន​ស៊ី​រី​ប្រមាណ ១,២ លាន​នាក់​ក្នុងប្រទេស​នេះ ត្រូវ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ស្វែងរក​ការងារ ហើយ​មានតែ ១/៣ ប៉ុណ្ណោះ​ដែលមាន​ការងារ​ធ្វើ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​