នៅព្រឹកនេះ​ កម្ពុជាបណ្តេញ​ជនបរទេស១៦នាក់

រាជធានីភ្នំពេញ ៖​ អគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍ក្រសួងមហាផ្ទៃ​បានបណ្តេញជនបរទេស១៦នាក់ ​ដែលលួចចូលមកស្នាក់​នៅនិងប្រកបរបរខុសច្បាប់​ក្នុងប្រទេសកម្ពុជា ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​ជនបរទេសទំាង១៦នាក់​ដែលត្រូវបណ្តេញចេញតាម​ច្រកទ្វារអន្តរជាតិក្អមសំណ​ និងព្រលានយន្ត​ហោះ​អន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី០៤ ធ្នូ​ ២០១៥នេះរួមមាន៖ ជនជាតិវៀតណាម១៤នាក់​ (ស្រី២នាក់) ​ជនជាតិកាម៉េរូនម្នាក់ ​និងអូស្រ្តាលីម្នាក់ ។

សេចក្តីរាយការណ៍បានបន្តថា​ ជនបរទេសដែលត្រូវ​បណ្តេញចេញខាងលើ ​បានត្រូវប៉ូលិសអន្តោប្រវេសន៍​ឃាត់ខ្លួនកាលពីពេលថ្មីៗនេះ ​នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ​និង កំពត ៕