ព្រះនាង ម៉ាកុ របស់ជប៉ុន បំពេញទស្សនកិច្ចនៅអាមេរិកកណ្តាល

សាន សាលវ៉ាដឺ ៖ ព្រះនាង ម៉ាកុ ដែលត្រូវជាចៅ របស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ បានចាប់ ផ្តើមបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការតំណាងឲ្យ រាជវង្សរបស់ជប៉ុន នៅតាមបណ្តា ប្រទេសមួយ ចំនួន នៃតំបន់អាមេរិក កណ្តាល ក្នុងនោះមានប្រទេស អ៊ែលសាលវ៉ាដឺ និង ហុងឌូរ៉ាស់ ផងដែរ ដើម្បីប្រារព្ធខួបលើកទី ៨០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងតំបន់នេះ ជាមួយនឹងប្រទេសជប៉ុន។

សារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ ២០១៥ នេះទៀតថា ព្រះនាង ម៉ាកុ មានព្រះជន ២៤វស្សា ទៅហើយ ដោយទ្រង់បានយាងទៅតំបន់អាមេរិកកណ្តាល នោះ កាលពី ថ្ងៃពុធ។ គួរបញ្ជាក់ថា ប្រទេសជប៉ុន បានចងសម្ព័ន្ធភាពការទូត ជាផ្លូវការជាមួយនឹង ប្រទេស អ៊ែលសាលវ៉ាដឺ, ហុងឌូរ៉ាស់, ហ្គោតិម៉ាឡា, នីហ្គារ៉ាហ្គ័រ និង កូស្តា រីកា កាលពីឆ្នាំ ១៩៣៥ មុនសង្គ្រាមលោកលើកទីពីរកើតឡើង ៤ ឆ្នាំ៕

ព្រះនាង ម៉ាកុ របស់ជប៉ុន បំពេញទស្សនកិច្ចនៅអាមេរិកកណ្តាល