«ទេ! ពែកមី មិន​ដណ្ដើម​ការងារ​កូន​ជាង​ទេ!»


ក្រោយពីមានការរិះគន់មិនសម្ចៃដៃ ពីសំណាក់អ្នកគាំទ្រ ទៅលើតារាកប្លែងល្បីឈ្មោះ លោក ពាក់មី ថា​មាន​ប្រាក់​ហើយ នៅទៅធ្វើផ្ទះឲ្យម្តាយ ដោយខ្លួនឯងទៀតនោះ តារាកំប្លែងប្រចាំស្ថានីទូរទស្សន៍ ស៊ីធីអិន បាន​ចេញ​មក​​ធ្វើការ​​បដិសេធ​ថា លោក​មិន​បាន​ដណ្តើម ការងារកូនជាងទេ។
«ទេ! ពែកមី មិន​ដណ្ដើម​ការងារ​កូន​ជាង​ទេ!»

នាយពែកមី កំពុងវាស់ដែក និងកាត់ដែក ដើម្បីសង់ផ្ទះឲ្យឪពុកម្ដាយ។ (រូបថតហ្វេសប៊ុក)

តារាកំប្លែង កំពុងមានប្រជាប្រិយភាព លោក ចែម ច័ន្ទតារា ហៅ ពែកមី បានបង្ហោះលើទំព័រ​ហ្វេសប៊ុក របស់​លោក នាពេលកន្លងមកថា លោកបានចំណាយពេល និងថវិការទៅកសាងផ្ទះ ជូនអ្នកមានគុណ នៅខេត្ត​ស្វាយរៀង។ តារាកំប្លែង នៅបានបង្ហាញរូបភាព ពីសកម្មភាពផ្សេងៗជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រ មួយ​ចំនួន​យល់ថា លោកមិនបានជួលជាង ធ្វើផ្ទះនោះទេ ហើយទៅចំណាយពេលវេលា ធ្វើខ្លួនឯង។ អ្នកគាំទ្រខ្លះ បារម្ភ​ខ្លាចពួកគេ អត់មានរឿងកំប្លែងថ្មីៗទស្សនាជាដើម ព្រោះតារាកំប្លែងរូបនេះ ប្ដូរជំនាញទៅធ្វើជាអ្នកសង់ផ្ទះ ទៅ​ហើយ។

តបនឹងការរិះគន់ និងការបារម្ភ ដែលដូចជាការនិយាយលេង​ខាងលើ លោក ពែកមី បានសរសេរឡើង នៅថ្ងៃ​បន្ទាប់បដិសេធន៍ ពីរឿង​ទាំង​នេះ ទាំងបែបកំប្លែងថា៖ «បងប្អូនខ្លះថាខ្ញុំ ម៉េចមិនជួលជាង? តាមពិតខ្ញុំជួលជាង​ធ្វើតើ តែខ្ញុំជាអ្នកមេការចេញប្លង់ ហើយទំនេរខ្ញុំក៏ជួយធ្វើដែទៅ មិនទៅខុសអី ផ្ទះឪយើងតើ»។

ក្រោយពីលើកឡើង របស់អ្នកគាំទ្រមួយចំនួន ថាជាការយល់ខុសនោះ តារាកំប្លែងនៅបាន​រំលឹកធាតុដើម​របស់​លោក កាលពីលោក មិនទាន់ក្លាយជាតារាកំប្លែង មកវិញថា៖ «ផ្ទះម្តាយឪពុកខ្ញុំ ចាប់ផ្តើមធ្វើហើយ សុទ្ធ​តែ​ការងារខ្ញុំធ្វើពីមុន តែខុសត្រង់ពីមុនស្គម ឥឡូវធាត់ ហាហា»។

ការដឹងគុណ របស់តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន លោក ចែម ច័ន្ទតារា បានធ្វើអ្នកគាំទ្រជាច្រើន ពេញចិត្តពីការតបស្នងនេះ ពួកគេបានបញ្ចេញយោបល់ថា៖ «ល្អណាស់ ពេលមានបាន កុំភ្លេចអ្នកមាន​គុណ»។ ក្រៅពីការដឹងគុណអ្នកមានគុណ ជាការសង់ផ្ទះជូននេះ កាលពីពេលកន្លងទៅ កំពូលតារាពហុ​ជំនាញ​ខាងលើ ធ្លាប់បាននាំក្រុមគ្រួសារ​សាច់ញាតិទាំងអស់ ធ្វើដំណើរកំសាន្តផងដែរ ក្នុងនោះ មានទាំង​គ្រួសារ​ខាងលោកផ្ទាល់ និងគ្រួសារខាងភរិយាលោក ផងដែរ៕

»​ ឈុកឆាកមួយ នៅក្នុងភាពយន្ដដែលលោក បានដឹកនាំ និពន្ធ និងសម្ដែងខ្លួនឯង៖

«ទេ! ពែកមី មិន​ដណ្ដើម​ការងារ​កូន​ជាង​ទេ!»