ចាប់ខ្លួន​ចោរប្លន់ និង​គាស់​ផ្ទះ​ម្នាក់ទៀត ជា​បក្ខពួក​ជនសង្ស័យ ៥​នាក់ ដែល​ចាប់ខ្លួន​ពី​ម្សិលមិញ​

ភ្នំពេញ: អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្រាវជ្រាវ បង្ក្រាប និង​ចាប់ខ្លួនបាន​ជនសង្ស័យ​ម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​ប្លន់ និង​លួច​គាស់​ផ្ទះ​យ៉ាងសកម្ម ដែលជា​បក្ខពួក​ក្រុម​ជនសង្ស័យ​៥​នាក់​ដែល​បង្ក្រាបបាន​កាលពី​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ម្សិលមិញ ។ ការចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនសង្ស័យ​ដែល​ចាប់ខ្លួន​នេះ មានឈ្មោះ ឯម វិបុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ប្លន់ និង​លួច​គាស់​ផ្ទះ​យ៉ាងសកម្ម ហើយក៏​ជា​បក្ខ​ពួកក្រុម​ជនសង្ស័យ​៥​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ នៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ផងដែរ ។​

​ក្រោយពី​ចាប់ខ្លួន​អាវុធហត្ថ​ដកហូត​បាន​វត្ថុតាង​រួមមាន ម៉ូតូ​ម៉ាក​និក ១​គ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ កាំភ្លើង​ច្នៃ ១​ដើម ដាវ​សាំ​ម៉ូ​រ៉ៃ ១​ដើម កាំបិត​១ ស្លាក​លេខ​ម៉ូតូ​១ (​ភ្នំពេញ 1CN-5633) បំពង់​ទីប​១​ដើម ប្រដាប់​ឆ្កឹះ​សោរ​២ ប្រដាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ ចំនួន ប្រដាប់​សម្រាប់​គាស់​ផ្ទះ និង​កែច្នៃ​ម៉ូតូ​មួយចំនួនធំ  ហើយ​បាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​៕​H/S