បុរស​ម្នាក់​ស្រវឹង ទាញ​កាំបិតផ្គាក់ កាប់​ប្រពន្ធ​ចំក ស្លាប់​ក្នុង​ថ្លុកឈាម​

រតនគិរី: ផឹកស៊ី​ស្រវឹង ពេលមកដល់​ខ្ទម​ចម្ការ ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ កើតជា​អំពើហិង្សា ប្តី​ទាញ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ប៊ិះ​ដាច់​ក​ដេកស្លាប់​ក្នុង​ថ្លុកឈាម​។ ហេតុការណ៍​ដ៏​ឃោរឃៅ និង​ព្រៃផ្សៃ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤​ល្ងាច ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ខ្ទម​ចម្ការ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ ជ្រុង ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្ត រតនគិរី​។​

​ប្រពន្ធ​ដែល​ត្រូវ​ប្តី​កាប់​ប៊ិះ​ដាច់ ក​ស្លាប់​ក្នុង​ថ្លុកឈាម​មានឈ្មោះ រ​ចំ ញ៉ា​ត អាយុ ៤៨ ឆ្នាំ ជនជាតិ ទំពួន មុខរបរ ធ្វើ​ចម្ការ​។ ចំណែក​ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ​ទីង ហួន អាយុ​៦០ ឆ្នាំ ជនជាតិ ទំពួន មុខរបរ ធ្វើ​ចម្ការ​។ អ្នក​ទាំងពីរ មាន​ទីលំនៅ ភូមិ​- ឃុំ កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ បុរស​ជា​ប្ដី​បាន​ផឹកស៊ី​ស្រវឹង​នៅ​ខាងក្រៅ លុះ​ពេលមកដល់​ខ្ទម​ចម្ការ ក៏​ទាស់​ពាក្យសម្ដី​គ្នា​ជាមួយ​ប្រពន្ធ រហូត​កើតជា​អំពើហិង្សា​ទាញ​កាំបិតផ្គាក់ កាប់​ទៅលើ​ប្រពន្ធ​ចំ​.​ក ផ្នែក​ខាងឆ្វេង​មួយ​កាំបិត​ជិត​ដាច់​បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បានគេច​ខ្លួន ដោយ​យក​កាំបិត ដែលជា​វត្ថុតាង​ទៅជា​មួយ​ផងដែរ​។​

​ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ស្រុក​បាន​ចុះមក​អន្តរាគមន៍ នៅ​និង​កន្លែងកើតហេតុ រួច​បានប្រគល់​សាកសព​ឲ្យ​ទៅ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​។ ចំណែក​ជនដៃដល់​ជា​ប្តី ដែល​កំពុង​គេចខ្លួន​នោះ ត្រូវបាន​កម្លាំង​ជំនាញ កំពុង​តាម​ប្រ​ម៉ាញ់ និង​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​H/S

បុរស​ម្នាក់​ស្រវឹង ទាញ​កាំបិតផ្គាក់ កាប់​ប្រពន្ធ​ចំក ស្លាប់​ក្នុង​ថ្លុកឈាម​

បុរស​ម្នាក់​ស្រវឹង ទាញ​កាំបិតផ្គាក់ កាប់​ប្រពន្ធ​ចំក ស្លាប់​ក្នុង​ថ្លុកឈាម​