សារមន្ទីរ​សព្វទស្សន៍​អង្គរ ធ្វើ​ពិធី​ក្រុង​ពាលី​រៀបចំ​សម្ពោធ នៅ​ខេត្តសៀមរាប​

សៀមរាប: ​ពិធី​ក្រុង​ពលី​បែប​សាសនា ដើម្បី​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សារមន្ទីរ​សព្វទស្សន៍​អង្គរ បានរៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក យឹម ណុល​ឡា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ព្រមទាំង​ថ្នាក់ដឹកនាំ​ទីស្ដីការគណៈរដ្ឋមន្ត្រី អាជ្ញាធរ​ជាតិ​អប្សរា រាជបណ្ឌិត្យសភាកម្ពុជា និង​មន្ត្រី បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ជាច្រើនរូប​ទៀត​។​

​តាម​ការ​គ្រង​ទុក​សារមន្ទីរ​សព្វទស្សន៍​អង្គរ​នឹងត្រូវ​ធ្វើ​ពិធី​សម្ពោធ​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សារមន្ទីរ​សព្វទស្សន៍​អង្គរ​មាន​ទីតាំងនៅ​ខេត្តសៀមរាប ស្ថិតក្នុង​បរិវេណ​បុរី​វប្បធម៌ និង​ទេសចរណ៍​អង្គរ​។ សារមន្ទីរ​នេះ មាន​តាំង​បង្ហាញ​នូវ​ប្រវត្តិសាស្ដ្រ ប្រាង្គ​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​គំនូរ​វិចិត្រ​ជា​រូបភាព 3D ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​អាណាចក្រ​អង្គរ​នា​សម័យបុរាណ​៕