សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ប្រគល់​ជនសង្ស័យ​ម្នាក់​អោយទៅ​នគរបាល​ស្រុក​ពញា​ឭ ពីបទ​ឆបោក​

​កណ្តាល: កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ អោយទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញា​ឭ ដើម្បី​បន្ដ​ចាត់ការ​តាម​នីតិវិធី​ពីបទ ឆបោក (​ម៉ូតូ​) កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ហ៊ុ​ច ចំរើន នៅ​ភូមិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេ​ត្ក​កណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ មាន សិទ្ធ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ។ ជនសង្ស័យ​ឈ្មោះ ចាន់ វុទ្ធី ហៅ ចំ​រិត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​ភូមិ​កើតហេតុ​ជាមួយ ហើយក៏​ជា​មិត្តភក្តិ និង​គ្នា​ដែរ​។​

​សំភារ​:​បាត់បង់ រួមមាន​: ម៉ូតូ ១ គ្រឿង ម៉ាក YAMAHA SZ ផលិត​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CO- 3222 លេខ​តួ 1PG 001 200 លេខ​ម៉ាស៊ីន ME11PG 066E2001178។

​មុនពេល​កើតហេតុ​ជនសង្ស័យ បាន​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ថា ទៅ​បត់ជើងធំ​នៅផ្ទះ​ឈ្មោះ សៅ យុំ នៅ​ភូមិ​កើតហេតុ​ខាងលើ ពេលនោះ ជនរងគ្រោះ​បានប្រគល់​សោរ​ម៉ូតូ​ឲ្យ​ទៅ​ជនសង្ស័យ រួច​ជនសង្ស័យ ក៏បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់ទៅ ចាំ​មួយ សន្ទុះ​ពុំ​ឃើញ​ត្រឡប់មក វិញ​ក៏បាន​ផ្អើល​ឆោ​រ​ឡោ នាំគ្នា​ដើររក​តែ​រក​ពុំ​ឃើញ រហូត ដល់​យប់​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល ជនរងគ្រោះ ក៏បាន​ទៅប្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​កំ​ពង់​អុស​។​

​លុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ៧​ព្រឹក ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​ប្រាប់​ម្ដាយ​របស់ខ្លួន​ឈ្មោះ ប៉ែន គឹម​លន់ ថា ឲ្យ​ឡើងមក​ភ្នំពេញ​លោះ​ម៉ូតូ ខ្ញុំ​ប្រចាំ​តម្លៃ ៦០$ ពេលនោះ​គាត់ បាន​ទៅប្រាប់​ម្ចាស់​ម៉ូតូ រួច​បាននាំគ្នា​ទៅ​ភ្នំពេញ ចំណុច​ខណ្ឌ​ឬ​ស្សី​កែវ ហើយក៏​បាន​ជួប​និង​ជនសង្ស័យ សួរនាំ​ពី​បញ្ហា​ម៉ូតូ​ខាងលើ ដោយ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ប្រើ​ក​ល្បិ​ឆបោក​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន តែ​ពុំបាន​សារភាពថា ខ្លួន​យកទៅលក់ ឬ បញ្ចាំ​នៅ​កន្លែង​ណា​ឡើយ ក្នុងពេលនោះ ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​បានប្រគល់​ជនសង្ស័យ​ឲ្យ​ទៅ​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ បន្ទាប់មក ផ្នែក​ជំនាញ​បាន​ទៅ​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ឬ​ស្សី​កែវ ដើម្បី​យក​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរ​បាន​ស្រុក​ពញា​ឭ ដើម្បី​បន្ដ​ចាត់ការ​តាម​នីតិវិធី​៕​H/S

សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ប្រគល់​ជនសង្ស័យ​ម្នាក់​អោយទៅ​នគរបាល​ស្រុក​ពញា​ឭ ពីបទ​ឆបោក​