ជំនន់​ទឹកភ្លៀង​នៅ​ឥណ្ឌា​ស្លាប់​២៦៩​នាក់ របួស​៧០០​នាក់

​ឥណ្ឌា​៖​ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ទឹកភ្លៀង​នៅ​ទីក្រុង Chennai រដ្ឋ Tamil Nadu ភាគខាងត្បូង​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែវិច្ឆិកា ម្សិលមិញ​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​២១៩​នាក់ គិត​ត្រឹម​ថ្ងៃទី​០៣ ខែធ្នូ​នេះ ខណៈដែល​មនុស្ស​រាប់រ​យ​នាក់ ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​០៣ ខែធ្នូ​។​

​ប្រភព​ដដែល​បន្តថា មនុស្ស​ជាង​៣​លាន​នាក់​គ្មាន​ភ្លើង និង​ទឹកស្អាត​ប្រើប្រាស់ និង​ជាង​២០​ម៉ឺន​នាក់​ចាក​ចេញពី​ផ្ទះសម្បែង​។ ភ្លៀង​ដ៏​សាហាវ​បំផុត​ក្នុង​រយៈពេល​សតវត្ស​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជាប់​លើដំបូល​ផ្ទះ ដែល​ត្រូវបាន​កងទ័ព ចូល​ជួយសង្គ្រោះ និង​ប្រមូលបាន​អ្នក​ជាប់​លើដំបូល​ផ្ទះ​ចំនួន ១៨០០០​នាក់​។ កងកម្លាំង​ទាហាន​ជាច្រើន​នាក់​បាន​ពង្រីក​ប្រតិបត្តិ​ការស្វែងរក​អ្នក រស់រានមានជីវិត កាលពី​ថ្ងៃ​ម្សិលមិញ ដែល​ពួកគេ​ជាប់​ក្នុងផ្ទះ​នៃ​ទី​ក្រុងមាន​ប្រជាជន​ច្រើនជាងគេ​បំផុត ទី​៤​របស់​ឥណ្ឌា​មួយ​នេះ​។ ចំណែក​អាជ្ញាធរ​ក្រុង​បាន​បញ្ជូន​គ្រឿងចក្រ​ដឹក​បង្គោល​សសរ​ដើម្បី​ជួស ជុល​ផ្លូវ និង​ស្ពាន​ដែល​ខូច​ជា​បណ្ដើរៗ​ហើយ​។​

​ទីក្រុង Chennai ចាប់ផ្ដើម​លិច​បន្តិច​ម្ដងៗ ក្រោយ​មាន​ភ្លៀង​ធ្លា​ក់ឥត​ឈប់ ៤៨​ម៉ោង និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាង ៥០០០​ខ្នង​ត្រូវបាន​លិច​។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Modi សន្យាថា​នឹង​ផ្ដល់ប្រាក់​ជាង ១៥០​លាន​ដុល្លារ​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​។ លោក​ក៏បាន​បញ្ជាក់ដែរថា​មូល​ហេតុដែល​ធ្លាក់ភ្លៀង​ដ៏​ខ្លាំង​នេះ បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ​។​

​គួរ​បញ្ជាក់ថា ក្នុង​ទីក្រុង​នេះ​មាន​ប្រជាជន​រស់នៅ​ជាង ៤,៥​លាន​នាក់​។ រោងចក្រ កន្លែង​រកស៊ី​ជាច្រើន​កន្លែង​ត្រូវបាន​បិទ ភ្លើង​ត្រូវបាន​កាត់ផ្ដាច់ ព្រលានយន្តហោះ​ក៏ត្រូវ​បិទ ខណៈ​ប្រជាជន​រងគ្រោះ​សម្រុក​ទៅ​សម្រាក​នៅ​ទីនោះ​៕

ជំនន់​ទឹកភ្លៀង​នៅ​ឥណ្ឌា​ស្លាប់​២៦៩​នាក់ របួស​៧០០​នាក់
ជំនន់​ទឹកភ្លៀង​នៅ​ឥណ្ឌា​ស្លាប់​២៦៩​នាក់ របួស​៧០០​នាក់