ខ្សែ​ការពារ Juanfran បន្ត​កុងត្រា​៣ឆ្នាំ​ទៀត​ជាមួយ Atlético Madrid


ខ្សែ​ការពារ Juanfran បន្ត​កុងត្រា​៣ឆ្នាំ​ទៀត​ជាមួយ Atlético Madrid

កីឡាករ Juan Francisco ឬ​ហៅ​ជា​ទូទៅថា Juanfran បាន​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ជាមួយ Atlético Madrid បន្ទាប់​ពីក្លិប​ព្យាយាម​ចរចាជាមួយ​គេ​តាំង​ពី​ខែ​តុលា​មក។

 

ខ្សែ​ការពារ Juanfran បន្ត​កុងត្រា​៣ឆ្នាំ​ទៀត​ជាមួយ Atlético Madrid

 

ការ​ចុះ​ហត្ថលេខា​ព្រមព្រៀង​លើក​នេះ​ ធ្វើ​ឲ្យ​ខ្សែ​ការពារ​វ័យ​៣០ឆ្នាំ នឹង​បន្ត​ស្នាក់​នៅទឹកដី Vicente Calderon រហូត​ដល់​ឆ្នាំ​២០១៨។

 

Juanfran បាន​ផ្ទេរ​មក Atlético ពី​ Osasuna កាល​ពី​ឆ្នាំ​២០១១ ពោល​គឺ​មួយ​ឆ្នាំ​មុន​ពេល​ដែល​លោក Diego Simeone មក​ដឹកនាំ។ ក្រោយ​ចូល​មក​កាន់​ការ​ភ្លាម​ គ្រូ​បង្វឹកជនជាតិអាហ្សង់ទីន​ បាន​ដាក់​អតីត​យុវជន​របស់ Real Madrid រូប​នេះ ឲ្យ​លេង​ខ្សែ​ការពារ​ស្តាំ​ជា​ប្រចាំ។

 

ជាង​៤​ឆ្នាំ​មក​នេះ កីឡាករ​អន្តរជាតិ​របស់​អេស្ប៉ាញ បាន​ក្លាយ​ជា​កម្លាំង​សំខាន់​​ជួយ​ក្រុម​ដែលមានមូលដ្ឋាន​ក្នុង​ទីក្រុង Madrid ឈ្នះ​ពាន​រង្វាន់​សំខាន់ៗ​ចំនួន​៥​ដូចជា Europa League, UEFA Super Cup, Copa del Rey, La Liga និង Spanish Super Cup។ នៅ​ក្រុម​ជម្រើស​ជាតិ​វិញ Juan Francisco ក៏​ធ្លាប់​រួម​ចំណែក​ជាមួយ​អេស្ប៉ាញ​ឈ្នះពានរង្វាន់​ទ្វីប​អឺរ៉ុប​កាល​ពី​ឆ្នាំ២០១២ផង​ដែរ៕

 

ចុចអាន៖ AT Madrid ចង់ទុក Simeone ១០​ឆ្នាំ​ទៀត ការពារ​​មិន​​ឲ្យ​​ទៅ Chelsea

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
​ប្រភព៖ tribalfootball