គ្រូពេទ្យ​ដែល​ធ្វើ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​យ៉ាង​រាលដាល​ ​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់ទោស​២៥​ឆ្នាំ​

ក្រុង​បាត់ដំបង​- លោក យ៉ែម ជ្រិ​ន ជា​គ្រូពេទ្យ​ភូមិ​គ្មាន​អាជ្ញាប័ណ្ណ​ដែលជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការចម្លង​មេរោគ​អេដស៍​ទៅ​ប្រជាពលរដ្ឋ​ដល់​ទៅ​ជាង​២៨០​នាក់​ក្នុង​ឃុំ​រការ ខេត្តបាត់ដំបង ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២៥​ឆ្នាំ​កាលពី​ព្រឹក​ម្សិលមិញ​។​