ធ្លាក់ដុំថ្មពី​លើអគារសំណង់​១៦ជាន់​កាស៊ីណូហ្រ្គែនទីង​ប៉ោយប៉ែត​ត្រូវក្បាលស្រ្តីម្នាក់របួសធ្ងន់

ខេត្តបន្ទាយមានជ័យ​ ៖ ស្រ្តីបុគ្គលិកកាស៊ីណូ​ក្រោនម្នាក់ដើរទៅបើកបា្រក់ខែ​ ត្រូវដុំថ្មធ្លាក់ពីលើ​អគារសំណង់១៦ជាន់កាស៊ីណូ​ហ្រ្គែនទីងចំក្បាល​រងរបួសធ្ងន់ដេរជាច្រើនថ្នេរ ។ ហេតុការណ៍នេះ​ បានកើតឡើងនៅម៉ោង៨និង​៣០នាទីព្រឹកថ្ងៃទី០៤ ​ធ្នូ ២០១៥​ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ ​សង្កាត់-ក្រុងប៉ោយប៉ែត ។

ស្រ្តីរងគ្រោះឈ្មោះ ​វ៉ាក់ ឆវិន អាយុ២៤ឆ្នាំ ​មានស្រុកកំណើត​នៅក្នុងភូមិ-ឃុំភ្នំដី ​ស្រុកភ្នំស្រុក ​ខេត្តបន្ទាយមានជ័យ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​អគារសំណង់១៦ជាន់​កាស៊ីណូហ្រ្គែនទីងសាងសង់ដោយក្រុមហ៊ុន​ ហូត លី ​និងមានមេការឈ្មោះ សាន ។

នៅព្រឹកថ្ងៃសុក្រដដែលនេះ ​មិនអាចទាក់ទង​សុំការអត្ថាធិប្បាយបាន​ទេពីអ្នកម៉ៅការសំណង់ខាងលើ​ ។ ចំណែកស្រ្តីរងគ្រោះ​ក៍មិនបានដាក់ពាក្យបណ្តឹងនោះដែរ ។