Huawei Enjoy 5S ចេញជាផ្លូវការហើយ ជាមួយនឹងស៊ីភីយូ octa-core ព្រមទាំងទ្រនាប់ស្គែនក្រយ៉ៅដៃ

Huawei Enjoy 5S ចេញជាផ្លូវការហើយ ជាមួយនឹងស៊ីភីយូ octa-core ព្រមទាំងទ្រនាប់ស្គែនក្រយ៉ៅដៃ

ក្រុមហ៊ុន Huawei បានចេញជាផ្លូវការនូវស្មាតហ្វូនដ៏ថ្មីមួយទៀតគឺ Enjoy 5S ហើយស្មាតហ្វូននេះ ត្រូវបានដាក់ជាផ្លូវការចូលទៅក្នុងបញ្ជី លក់នៅលើអនឡាញរបស់ក្រុមហ៊ុន VMall ហើយ ។ ជាមួយនឹងស្មាតហ្វូនដ៏ទំនើបនេះ គឺបានបំពាក់នូវបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃ មិនអោយ ចាញ់ស្មាតហ្វូនទំនើបៗដ៏ទៃទៀតឡើយ វាប្រើបន្ទះឈីបប្រភេទ MediaTek MT6753T ជាមួយនឹងស៊ីភីយូ octa-core 1.5GHz, មានអេក្រង់ ទំហំ 5.0 អ៊ីង ក្នុងកម្រិតភាពច្បាស់ 720x1280 pixel, ចំពោះរ៉េមវិញមានទំហំ 2 ជីកាបៃ មេម៉ូរីក្នុងម៉ាស៊ីនមានទំហំ 16 ជីកាបៃ ហើយអាចបន្ថែម មេម៉ូក្រៅបានទៀតផង រីឯថាមពលថ្ម មានទំហំ 2200 មីលីអំពែ ។ Enjoy 5S នេះបានបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមជាមួយ LED Flash ធំមួយគ្រាប់ ហើយកាមេរ៉ាមុខមានទំហំ 5 មេកាភិចសែល, ស្មាតហ្វូននេះប្រើស៊ីមពីរ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop, វាមានទំងន់ត្រឹមតែ 135 ក្រាម និងមានកំរ៉ាស់ 7.6 មីលីម៉េត្រ ថែមទាំងគាំទ្រប្រព័ន្ធ 4G LTE ផងដែរ ។ តម្លៃរបស់​ស្មាតហ្វូន Enjoy 5S នេះគឺ 187 ដុល្លា នឹងត្រូវដាក់លក់នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី10 ខែធ្នូ នេះទៅហើយ អ្នកអាចកក់ទុកបានសំរាប់ស្មាតហ្វូននេះ ដោយគ្រាន់តែកក់ប្រាក់មុន ចំនួន 15 ដុល្លា ។

Huawei Enjoy 5S ចេញជាផ្លូវការហើយ ជាមួយនឹងស៊ីភីយូ octa-core ព្រមទាំងទ្រនាប់ស្គែនក្រយ៉ៅដៃ

Huawei Enjoy 5S ចេញជាផ្លូវការហើយ ជាមួយនឹងស៊ីភីយូ octa-core ព្រមទាំងទ្រនាប់ស្គែនក្រយ៉ៅដៃ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Huawei Enjoy 5S ចេញជាផ្លូវការហើយ ជាមួយនឹងស៊ីភីយូ octa-core ព្រមទាំងទ្រនាប់ស្គែនក្រយ៉ៅដៃ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Huawei Enjoy 5S ចេញជាផ្លូវការហើយ ជាមួយនឹងស៊ីភីយូ octa-core ព្រមទាំងទ្រនាប់ស្គែនក្រយ៉ៅដៃ

ចុះថ្ងៃទី 04ខែធ្នូ ឆ្នាំ 2015 ម៉ោង 10:47 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ