[ព័ត៌មាន] Apple Watch លក់បានជាង 3.9 លានគ្រឿង ក្នុងត្រីមាសទី 3 ឆ្នាំនេះ

[ព័ត៌មាន] Apple Watch លក់បានជាង 3.9 លានគ្រឿង ក្នុងត្រីមាសទី 3 ឆ្នាំនេះបើិតាមទិន្នន័យសិក្សាទីផ្សារ របស់ក្រុមហ៊ុនស្រាវជ្រាវ IDC បានប៉ាន់ស្មានថា ការលក់របស់ Apple Watch មានរហូត 3.9 លានគ្រឿង សំរាប់ត្រីមាសទី 3 ឆ្នាំនេះ… លំដាប់លេខ 2 បន្ទាប់ពី ផលិតផលតាមដានសុខភាពរបស់ Fitbit។ ប្រភព បានរកឃើញថា អតិថិជន ដែលប្រើ Apple Watch មានចំណាប់អារម្មណ៍ច្រើន ទៅលើ ម៉ូដែលតំលៃទាបរបស់វា គឺ Apple Watch Sport ខ្សែជ័រ ជាជាង ម៉ូដែលថ្លៃៗ ដូចជា Apple Watch និង Apple Watch Edition។

ចំណែក Fitbit វិញ ត្រូវបានគេ ប៉ាន់ស្មានថា អាចលក់ ឧបករណ៍តាមដានសុខភាពពាក់តាមខ្លួន បានរហូត 4.7 លានគ្រឿង ហើយគ្រប់គ្រងចំណែកទីផ្សារសរុបបាន 22.2% ខណៈដែល Apple គ្រប់គ្រងបានតែ 18.6% ប៉ុណ្ណោះ។ ចំណែកលេខ 3 បានទៅលើ ក្រុមហ៊ុនចិន Xiaomi ដែលអាចលក់ ឧករណ៍តាមដានសុខភាពរបស់ខ្លួន បាន 3.7 លានគ្រឿង ស្មើនឹងចំណែកទីផ្សារ 17.4%។ [ព័ត៌មាន] Apple Watch លក់បានជាង 3.9 លានគ្រឿង ក្នុងត្រីមាសទី 3 ឆ្នាំនេះIDC ប៉ាន់ស្មានថា ការលក់ ឧបករណ៍តាមដានសុខភាពពាក់តាមខ្លួន សំរាប់ត្រីមាសទី 3 ឆ្នាំនេះ មាន 21 លានគ្រឿង ដោយមានការកើនឡើង 197% បើធៀបនឹង ត្រីមាសដដែល ឆ្នាំទៅមិញ៕
ប្រភព: IDC» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)