ពលរដ្ឋ​ចំនួន​៩​នាក់​ពុល​ជ្រក់ស្ពៃ​ក្នុងស្រុក​បាណន់

ខេត្តបាត់ដំបង​៖​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៩​នាក់​បាន​ពុល​ជ្រក់ស្ពៃ ត្រូវបាន​បញ្ជូនមក​សំរាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

​    ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា​កាលពី​ថ្ងៃទី​២​ខែធ្នូ​ពួកគាត់ បាននាំគ្នា​ទិញ​ជ្រក់ស្ពៃ​ដែល​អ្នកជិតខាង​ដឹក​តាម​ម៉ូតូ​យកមក​លក់​លុះដល់ ព្រឹក​ថ្ងៃទី​៣​ពួកគាត់​ក៏មាន​អាកា​រៈ​ចុកពោះ ក្អួត រាក តែម្តង​ក្រោយមក​ពួកគាត់​បាន​ទៅ​ចាក់​ថ្នាំ​នៅឯ​មន្ទីរពេទ្យ​មណ្ឌល​សុខភាព ក្នុងភូមិ​តែ​មិនបាន​ធូរស្បើយ​ពេទ្យ​មណ្ឌល​សុខភាព​ក៏បាន​បញ្ជូនមក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ 

​    ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពុល​ជ្រក់ស្ពៃ​នោះ​រួមមាន​៖ ទី​១/ ឈ្មោះ ជុន ចៃ ភេទ​ស្រី អាយុ​៦០​ឆ្នាំ ទី​២/ ឈ្មោះ ទិ​ត្យ ជា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ទី​៣/ ឈ្មោះ រិ​ទ្ធ សុវណ្ណ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ទី​៤/ ឈ្មោះ ម៉ៅ ផាន់​នី ភេទ​ស្រី អាយុ​៦​ឆ្នាំ ទី​៥/ ឈ្មោះ ម៉ៅ​ផាត់​សា ភេទ​ស្រី អាយុ​៩​ឆ្នាំ ទី​៦/ ឈ្មោះ ឯក តន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ទី​៧/ ឈ្មោះ ជ័រ ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទី​៨/ ឈ្មោះ ពៅ រត​នះ ភេទ​ប្រុស អាយុ​៨​ឆ្នាំ និង​ទី​៩/ ឈ្មោះ ពៅ ស្រី អាយុ​៨​ឆ្នាំ ទាំង​៩​នាក់​រស់នៅ​ភូមិ​ក្រឡាពាស ឃុំ​បាយ​ដំ​រ៉ាំ ស្រុ​បាណន់ ខេត្តបាត់ដំបង​។ 

​    ​ពលរដ្ឋ​រងគ្រោះពុល​ជ្រក់ស្ពៃ​រហូតដល់​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះគឺ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​នៅមាន​អាកា​រះ​អស់កម្លាំង​ក្អួតចង្អោរ​នៅឡើយ​៕ 

ពលរដ្ឋ​ចំនួន​៩​នាក់​ពុល​ជ្រក់ស្ពៃ​ក្នុងស្រុក​បាណន់
ពលរដ្ឋ​ចំនួន​៩​នាក់​ពុល​ជ្រក់ស្ពៃ​ក្នុងស្រុក​បាណន់
ពលរដ្ឋ​ចំនួន​៩​នាក់​ពុល​ជ្រក់ស្ពៃ​ក្នុងស្រុក​បាណន់