ស្ត្រី​ម្នាក់​ជិះ​កង់​ឆ្លងផ្លូវ​ទៅ​ទិញ​ម្ហូប​ត្រូវ​រថភ្លើង​កិន​ស្លាប់​

​រាជធានី​ភ្នំពេញ​៖​​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ភ្លើង​កិន​ដាច់​ខ្លួន​ជា​ពីរ​ស្លាប់ នៅនឹងកន្លែង​ត្រង់​មុខ​តុលាការយោធា​ស្ថិត​នៅជាប់​ព្រំប្រទល់​រវាង​ខណ្ឌ​សែន សុខ​និង​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ បន្ទាប់ពី​នាង​ជិះ​កង់​ឆ្លងផ្លូវ​រថភ្លើង បម្រុង​នឹង​ទិញ​ម្ហូប​។ 

​    ​ពលរដ្ឋ​នៅ​ទី​នោះបាន​និយាយថា ស្ត្រី​ដែល​ត្រូវ​រង​ភ្លើង​កិន​ដាច់​ខ្លួន​ស្លាប់​នោះ មានឈ្មោះ លក្ខិណា អាយុ​២៤​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តព្រៃវែង មាន​ប្តី​និង​មាន​កូនស្រី​មួយ​អាយុ​ជាង​ពីរ​ខួប​។ 

​    ​បើតាម​សំដី​របស់​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ បាន​និយាយថា ស្ត្រី​ខាងលើ ត្រូវបាន​គេ​ស្រែក​ប្រាប់ថា «​កុំ​ជិះ​កង់​ឆ្លង​រថភ្លើង​មកហើយ​» ប៉ុន្តែ​ជនរងគ្រោះ​ហាក់​មិន​បានឮ​ទេ ហើយ​នៅតែ​ជិះ​ឆ្លង​មុខ​ទៀត ធ្វើឱ្យ​រថភ្លើង​មកដល់ កិន​ដាច់​ខ្លួន​ស្លាប់​តែម្តងទៅ​៕ 