​សម្តេច​តេ​ជោ​៖ ជីវិត​សម្តេច​តែង​ផ្សារភ្ជាប់​ជាមួយ​ប្រជាកសិករ​និង​ចាត់ទុក​ពលរដ្ឋ​ខ្មែរ​ជា​បងប្អូន និង​គ្រួសារ​តែមួយ

រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បាន​ពលី​កម្ម កម្លាំងកាយ​ចិត្ត​នាំយក​សន្តិភាព​និង​ការអភិវឌ្ឍ​ជូន​ប្រជាជន​និង​ជាតិ កម្ពុជា​តាំងពី​វ័យ​ជាង​២០​ឆ្នាំ​បាន​គូសបញ្ជាក់ថា ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​សម្តេច តែងតែ​ផ្សារភ្ជាប់​ជាមួយ ប្រជាកសិករ ហើយ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ចាត់ទុក​ពលរដ្ឋ​ខ្មែរ ជា​បងប្អូន និង​ក្រុមគ្រួសារ​តែមួយ​។ 

​    ​ជាមួយនិង​ការ​បង្ហោះ​វីដេអូ​ឃ្លី​ប បង្ហាញ​ពី​សកម្មភាព​របស់​សម្តេច​អញ្ជើញ​ចូល​លេង​ជាមួយ​ប្រជាពលរដ្ឋ​នៅ ខេត្តកំពង់ចាម​កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅលើ Facebook នៅ​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ ថា សម្តេច​តែងតែ​ឆ្លៀត​ចូល​លេង​សួរសុខទុក្ខ​ប្រជា​ពល​ពលរដ្ឋ និង​ចាត់ទុក​ពលរដ្ឋ ជា​បងប្អូន ក្រុមគ្រួសារ​តែមួយ ហើយ​តែងតែ​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​គ្រប់យ៉ាង ដើម្បី​ពលរដ្ឋ​មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ នៅក្នុង​ប្រទេស ដែលមាន​សុខសន្តិភាព​ពេញលេញ​៕ 

​សម្តេច​តេ​ជោ​៖ ជីវិត​សម្តេច​តែង​ផ្សារភ្ជាប់​ជាមួយ​ប្រជាកសិករ​និង​ចាត់ទុក​ពលរដ្ឋ​ខ្មែរ​ជា​បងប្អូន និង​គ្រួសារ​តែមួយ