ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូលឿន ជ្រុលទៅបុកដើមឈើ ស្លាប់ប្តី ប្រពន្ធរបួសធ្ងន់

កណ្តាល ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកស្រ្តីជាប្រពន្ធ រងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅសង្គ្រោះមន្ទីរពេទ្យភ្នំពេញជាបន្ទាន់ កាលពីវេលាម៉ោង២០និង១០នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិត នៅតាមបណ្តោយផ្លូវលេខ៣៨០ ភូមិព្រែកតាប៉ែន ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ ធី រ៉ាវី ភេទ អាយុ២០ឆ្នាំនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល (ស្លាប់)និងស្រ្តីជាប្រពន្ធឈ្មោះ ចាន់ ណា ភេទស្រីអាយុ១៨ឆ្នាំ ជាអ្នកបើកបររងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅមន្ទីពេទ្យភ្នំពេញដើម្បីជួយ សង្គ្រោះជាបន្ទាន់ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកSmash វីC110 ពណ៌សរលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AR-4085 ។

ប្រភពបានបន្តថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នាក្នុងទិស ដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតឡើងទៅចិញ្ចើមផ្លូវទៅបុកដើមឈើរ ក្បែរចិញ្ចើមផ្លូវនោះ បណ្តាលឲ្យដួល បោកទៅនិងដើមឈើបណ្តាលឲ្យបុរសជាប្តីស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកស្រ្តីជាប្រពន្ធបានរងរបួសធ្ងន់ ត្រូវបានក្រុម គ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ ចំណែកម៉ូតូត្រូវបានប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅរក្សា ទុកដោយខ្លួនឯង សាកសពត្រូវបាន ប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕